Header Ads

អុញនោះអាមេរិកថាអត់ឱ្យ​បាញ់ កូរ៉េ​ខាង​ជើង​អត់​បាញ់​មែន! តិច​ល៎​ខ្លាច​អាមេរិក​មែន​ទេ​ដឹង?

ក្នុងទិវាគម្រប់ខួបនៃការបង្កើតទាហានកូរ៉េខាងជើង និងខណៈដែលនាវាដឹកយន្តហោះចម្បាំងយក្សអាមេរិកកំពុងតែចូលទៅកៀកសន្សឹមៗផងនោះ ទាហានកូរ៉េខាងជើងទើបតែបានធ្វើសមយុទ្ធបាញ់អាវុធធន់ធ្ងន់របស់ខ្លួនអស់ចន្លោះពី ៣០០ ទៅ ៤០០ គ្រាប់ក្រោមការបញ្ជារបស់មេដឹកនាំផ្តាច់ការវ័យក្មេងគីម ជុងអ៊ុន។ តាមសម្តីមន្ត្រីកូរ៉េខាងជើងថែមទាំងបានលើកឡើងទៀតថា ត្រឹម ៣០០ ទៅ ៤០០ គ្រាប់ក្នុងថ្ងៃគម្រប់ខួបកាលពីម្សិលមិញនេះគឺសមល្មមគ្រប់គ្រាន់នឹងអាចកម្ទេចកូរ៉េខាងត្បូងដែលជាប្រទេសបងប្អូន តែបែរជា​ឈរនៅខាងអ្នកដទៃបានហើយ។

ទាំងសមយុទ្ធ និងការបាញ់បង្ហាញសាច់ដុំនេះហាក់ជាសារមួយទៅឱ្យប្រទេសកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងចង់ប្រាប់ថាខ្លួនពិតជាអាចកម្ទេចកូរ៉េខាងត្បូងតែក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ តែម្សិលមិញនេះ គីម ជុងអ៊ុន មិនបានបញ្ជាឱ្យធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ ក៏ដូចជាការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់ខ្លួននោះឡើយ។ ទាក់ទងនឹងចំណុចនេះ លោកប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់ព្រមានផងដែរថាបើកូរ៉េខាងជើងនៅតែទទូចធ្វើ នោះការឆ្លើយតបដោយមិនជាក់លាក់មួយពីអាមេរិកនឹងត្រូវធ្វើឡើង។

មិនដឹងថាតើមកពីហេតុអីបានជាកូរ៉េខាងជើងបែរជាមិនធ្វើការសាកល្បងគ្រាប់បរមាណូ និងគ្រាប់មីស៊ីលរបស់ខ្លួនកាលពីមិ្សលមិញនេះទេ។ នេះបែបខ្លាចអាមេរិកទេដឹង បានជាអាមេរិកថាមិនឱ្យបាញ់ កូរ៉េបែរជាមិនហ៊ានបាញ់មែន? តែនេះមិនមែនជាមូលហេតុត្រឹមត្រូវនោះទេ ព្រោះកូរ៉េជាប្រទេសមួយដែលមានគោលជំហររឹងមាំ ហើយក៏មិនដែលមានប្រវត្តិចុះញ៉មជាមួយនឹងប្រទេសណាដែរតាំងតែពីគីម ជុងអ៊ុន ឡើងកាន់អំណាចបន្តពីឪពុករៀង​មក។ ចាំមើលថាតើរវាងកូរ់េខាងជើង និងអាមេរិក នឹងមានគោលការណ៍អ្វីតាមមាគា៌រៀងខ្លួនជាបន្តទៀត?


No comments