Header Ads

ទើបរកឃើញស៊ុតសត្វដាយណូស័រ ៥ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសចិន

ដាយណូស័រ ជាសត្វដែលបានផុតពូជពីលើលោកនេះតាំងតែពីយូរលង់ណាស់មកហើយ ដោយឈ្មោះរបស់វាគេបានត្រឹមតែឮពីការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយទៀតតែប៉ុណ្ណោះ។ បើនិយាយពីសត្វដាយណូស័រវិញ ប្រហែលជាគ្មានបុគ្គលណាមួយក្នុងជំនាន់យើងនេះដែលបានប្រទះឃើញសត្វនេះនៅទីណាមួយនៅឡើយទេ។

តែថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថាស៊ុតចំនួន ៥ គ្រាប់ដែលមានទំហំធំកប់ក្នុងដីជម្រៅ ៨ ម៉ែត្រដែលជីកឃើញក្នុងការដ្ឋានសាងសង់មួយកន្លែងគឺជាស៊ុតរបស់សត្វដាយណូស័រដែលគិតរហូតមកទល់នឹងពេលនេះគឺមានអាយុកាលប្រមាណជា ៧០ លានឆ្នាំហើយ។ ពេលនេះស៊ុតទាំងនោះត្រូវបានគេយកទៅរក្សាទុកនៅសារមន្ទីរចិនដើម្បីតម្កល់ទុកឱ្យក្មេងៗជំនាន់ក្រោយបានមើលហើយ។

No comments