អាមេរិកជន្លឆ្វេង កូរ៉េខាងជើងជន្លស្តាំ រុស្ស៊ីត្រៀមក្រញាំ ចិនហក់មកកណ្តាលថាកុំអាលស្តាប់គ្នាសិន!
ទាំងនេះអាចបញ្ជាក់បានថាជាការពើងទ្រូងមួយរបស់កូរ៉េដាក់ប្រទេសមហាអំណាចដែលជាម្ចាស់ពិភពគុនហើយ។ តែអាមេរិកឯនេះវិញក៏មានវិធានការណ៍របស់ខ្លួនដែរ ពោលគឺបានបញ្ជូននាវាយក្សរបស់ខ្លួនមកធ្វើសមយុទ្ធជាមួយអតីតសត្រូវបច្ចុប្បន្នសម្ព័ន្ធមិត្តជប៉ុន ហើយថែមទាំងឆ្ពោះទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េថែមទៀតផង។ ក្រៅពីនេះ ក្នុងថ្ងៃដែលកូរ៉េខាងជើងបាញ់មេឃក្នុងទ្រង់ទ្រាយធំ អាមេរិកក៏បានធ្វើតែស្តសាកល្បងគ្រាប់រ៉ុកកែតរបស់ខ្លួនផងដែរ។
រុស្ស៊ីឯនេះវិញ ដោយសារខ្លាចអាមេរិកបំពានលើសម្ព័ន្ធមិត្តរបស់ខ្លួន ក៏បានបញ្ជូនទាំងកងទ័ព និងសព្វាវុធយ៉ាងសន្ធឹកសន្ទាប់មកកាន់តំបន់ព្រំដែនរវាងខ្លួន និងកូរ៉េខាងជើងជាស្រេចរួចហើយផងដែរ។ ស្រាប់តែម្សិលមិញនេះ សម្ព័ន្ធយុវជនកូរ៉េខាងជើងមានប្តេជ្ញាថា នឹងប្រើកុមារទម្លាក់គ្រាប់បែកកម្ទេចកូរ៉េខាងជើង និងអាមេរិកឱ្យខ្ទេចជាផេះតែម្តង។ ដោយឃើញទាំងកូរ៉េ រុស្ស៊ី និងអាមេរិកហាក់ត្រៀមជើងការណ៍រៀងៗខ្លួនហើយនោះ ចិនបានចេញមុខមកធ្វើជាអាជ្ញាកណ្តាលដោយប្រាប់ឱ្យគូវិវាទកូរ៉េខាងជើង និងអាមេរិក គួរតែផ្អាកបង្អួតពីរឿងអាវុធរៀងៗខ្លួនសិន ដោយងាកមករចរចារកច្រកចេញដ៏សមរម្យមួយវិញទើបជាការល្អ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនលើកឡើងថា បើទោះជាប្រយុទ្ធគ្នាកូរ៉េខាងជើង និងអាមេរិកពិតជានឹងរកអ្នកចាញ់ឈ្នះមិនឃើញនោះទេ ព្រោះម្ខាងៗសុទ្ធតែមានសព្វាវុធទំនើបៗដូចគ្នា។ ផ្ទុយទោវិញ ប្រទេសទាំងពីរពិតជានឹងខាតបង់ទាំងសងខាង បើហ៊ានតែប៉ះគ្នាដោយសព្វាវុធ។ បើប្រទេសទាំងពីរព្រមងាកមកធ្វើការចរចាគ្នាដោយទុករឿងបង្អួតអាវុធសិន នោះប្រទេសចិននឹងជួយសម្រួលពីរឿងនេះតាមអ្វីដែលចិនអាចធ្វើទៅបាន។
ការដែលចិនចង់ឱ្យប្រទេសទាំងពីរចរចាគ្នានេះគឺមកពីចិន និងកូរ៉េខាងជើងជាសម្ព័ន្ធមិត្ត និងថថែមទាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នាថែមទៀតផង។ បើសិនជារដ្ឋាភិបាលក្រុមព្យុយ៉ាង ដួលរលំទៅ នោះការរកស៊ីជាមួយគ្នាពិតជានឹងត្រូវខកខានដែលជាហេតុធ្វើឱ្យមានវិបត្តិក្នុងស្រុកបណ្តាលមកពីការគ្មានទីផ្សារនាំផលិតផលចេញជាមិនខាន។ ម្យ៉ាងទៀត បញ្ហាជនភៀសខ្លួននៅតំបន់ព្រំដែនរួម ព្រមទាំងរឿងរ៉ាវឈឺក្បាលជាច្រើនទៀតផងដែរ។ ចាំមើលថាតើសហរដ្ឋអាមេរិគ និងកូរ៉េខាងជើងព្រមងាកមកចរចាគ្នាតាមសម្តីចិនសំណូមពរដែរទេ?
ប្រភព៖ latimes
Post a Comment