Header Ads

ឌឺប៉ះគេអន់ឡូយ ឌឺប៉ះគេខ្លាំងដេក កែងប៉ះគេចេះកែងដែរ បែក..ប៉ុណ្ណេះស្គាល់រសជាតិចាញ់ហើយ Iquezang!

ក្រោយពីមានប្រជាប្រិយភាព និងក្លាយជាម្ចាស់ខ្សែក្រវាត់កាលពីឆ្នាំ ២០១១ នៅថៃ ដែលប្រកួតចុងក្រោយទាត់ឱ្យកីឡាករ ស៊ីតធីចៃ ភ្លាត់ដៃប្រកួតលែងកើត កីឡាករដែលមកពីខេត្តសុរិន្ទ Iquezang Kor Rungthanakiat ត្រូវអ្នកនិយមកីឡាប្រដាល់ជាច្រើននៅទូទាំងប្រទេសថៃស្គាល់ និងល្បីឈ្មោះតាំងតែពីពេលនោះមក។ ដោយសារតែមានវត្តមានច្រើនសង្វៀន និងវាយកម្រដែលចាញ់គូប្រកួត Iquezang ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនកាន់តែល្បី និងសាយភាយទៅគ្រប់ទិសទី។


ក្រោយពីល្បី និងពិបាករកដៃគូក្នុងស្រុកគ្រាន់កម្តៅសាច់ដុំមក Iquezang បង្ហាញមុខតែក្នុងសង្វៀនធំៗតែប៉ុណ្ណោះ ជាពិសេសគឺសង្វៀន Thai Fight តែម្តង។ ស្ទើរគ្រប់ព្រឹត្តិការណ៍ Thai Fight ទាំងអស់គឺ Iquezang មានមុខស្ទើរគ្រប់ពេល ដោយភាគច្រើនគឺប្រកួតដោយមិនពាក់ហ្កង់តែម្តង។ ទម្លាប់របស់កីឡាកររូបនេះគឺវាបណ្តើរ ឌឺបណ្តើរ ហើយបើគូប្រកួតអន់ជាង ឬគេឃើញចន្លោះប្រហោងហើយនោះ Iquezang សង្គ្រប់យកដូចខ្លាសង្គ្រប់កូនម្រឹកតែម្តង។ តែបើប៉ះអ្នកខ្លាំងធ្វើគេមិនបែកវិញ Iquezang គ្រាន់តែវាយរបៀបដោះខ្លួនតែប៉ុណ្ណោះ។ គេក៏ធ្លាប់ប៉ះជាមួយកីឡាករកែវ រំចង់ ផងដែរ ដោយលើកទី១ ឈ្នះកែវ រំចង់ ដោយពិន្ទុ ហើយលើកទី២ ត្រូវកែវ រំចង់ឈ្នះដោយពិន្ទុវិញ។ កន្លងមក គេមិនដែលឃើញកីឡាកររូបនេះចាញ់នោះទេ ទោះចាញ់ក៏ល្អមើលដែរ ព្រោះចាញ់ដោយពិន្ទុ តែចាញ់កែវ រំចង់មួយ Iquezang ចាញ់ដោយជូរចត់ជាងគេ ព្រោះចាញ់ទាំងឈឺខ្លួនហើយមានទាំងស្នាមបែកចិញ្ចើមទុកជាអនុស្សាវរីយទៅជាមួយទៀត។ អ្នកទាំងពីរគ្រោងនឹងប៉ះគ្នាកាលពីឆ្លងឆ្នាំសកលនេះដែរ តែកែវ រំចង់ គ្រោះថ្នាក់ចរាចារ ក៏ខកខានមិនបានប្រកួត។


កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅនេះ Iquezang បានប៉ះគ្នាជាមួយកីឡាករបារាំង Yohann Drai ហើយក៏ជាពេលដែលគេបានភ្លក្សរសជាតិចាញ់ក្រោយពីព្យាយាមសង្គ្រប់គូប្រកួតជាច្រើនដង តែធ្វើគេមិនបែក ហើយត្រូវគេវាយបកវិញត្រូវពេញៗឡើងអួល​ទាំងកែង និងជង្គង់។ អ្នកដែលមិនទាន់បានមើល អាចមើលឡើងវិញក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Credited to: youtube

No comments