Header Ads

ក្រុមចម្រៀងប្រុស BTS របស់​កូរ៉េ​ទើប​បើក​ហាង​កាហ្វេ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្រុង​បាងកក


ដោយសារតែល្បី និងមានប្រជាប្រិយភាពខ្លាំងជាងគេក្នុងឆ្នាំ ២០១៧ នេះ ក្រុមចម្រៀង BTS បានបង្ហាញខ្លួននៅបណ្តាប្រទេសផ្សេងៗទាំងនៅក្នុងតំបន់អាស៊ី និងលោកខាងលិចផងដែរ។ មិនត្រឹមតែពេញនិយមតែនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះទេ សូម្បីតែនៅប្រទេសថៃក៏មានអ្នកគាំទ្រក្រុម BTS យ៉ាងច្រើនសន្ធឹកសន្ទាប់ផងដែរ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីវិសាលភាពនៃកេរ្តិ៍ឈ្មោះរបស់ក្រុមចម្រៀងប្រុសមួយនេះនៅអាស៊ី។



BTS BRICK LIVE CAFE ជាហាងកាហ្វេទើបបើកថ្មីមួយនៅជាន់ទីមួយក្នុងផ្សាទំនើប SHOW DC នាទីក្រុងបាងកក ប្រទេសថៃ។ ហាងនេះត្រូវបានរចនាយ៉ាងស្រស់ស្អាត ដោយមានកន្លែងអង្គុុយមួយតុសម្រាប់ភ្ញៀវពីរនាក់ជជែកគ្នាលេង និងក្រេបរសជាតិកាហ្វេក្រោមបរិយាកាសដ៏ស្រស់ស្រាយ អមដោយរូបរបស់ក្រុម BTS ជាផ្ទាំងធំៗនៅលើជញ្ជាំង។ ក្រៅពីកាហ្វេ BTS BRICK LIVE CAFE ក៏មានបំរើភេសជ្ជៈ ដូណាត់ និងអាហារផងដែរ។ ក្រេបរសជាតិកាហ្វេ និងទទួលទានអាហារនៅទីនោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាកំពុងតែមានតារាក្នុងដួងចិត្តរបស់អ្នកនៅក្បែរ ព្រោះរូបរបស់ពួកគេមានផុសនៅលើជញ្ជាំងជុំវិញខ្លួនអ្នក។ ខាងក្រោមនេះជាទិដ្ឋភាពហាងកាហ្វេ BTS BRICK LIVE CAFE នៅក្រុងបាងកក ប្រទេសថៃ៖














No comments