Header Ads

កំពុងសំញែងសាច់ដុំ មិន​ទាន់​អី​ផង​ស្រាប់​តែ​យន្ត​​ហោះ​ចម្បាំង​អាមេរិក​មួយ​ធ្លាក់​ចូល​សមុទ្រ​ផ្លូក​តែ​ម្តង!


ក្នុងប្រិតបត្តិការហោះហើរលើដែនទឹក និងព្យាយាមចុះចតលើនាវា USS Carl Vinson ដែលជានាវាដឹកយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់អាមេរិកមិនបានសម្រេច អ្នកបើកយន្តហោះចម្បាំងម៉ាក Navy F/A-18E Super Hornet ត្រូវបានគេជន្លៀសចេញពីយន្តហោះជាបន្ទាន់ រីឯយន្តហោះក៏បានធ្លាក់ចូលក្នុងសមុទ្រ Celebes Sea ដែលស្ថតិនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ឧប្បត្តិហេតុនេះកំពុងតែស្ថិតក្រោមការតាមដាននៅឡើយ ដោយពេលនេះគេមិនទាន់ដឹងថាបណ្តាលមកពីអ្វីនៅឡើយទេ។


សហរដ្ឋអាមរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង ព្រមទាំងយន្តហោះនៅលើនោះជាច្រើនគ្រឿងដើម្បីជាសារមួយដល់ប្រទេសកូរ៉េខាងជើងចំពោះរឿងការសាកល្បងបាញ់មីស៊ីល និងកម្មវិធីបរមាណូរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ USS Carl Vinson បានធ្វើដំណើរចេញពីសិង្ហបូរី ឆ្ពោះទៅដែនសមុទ្រជប៉ុនតាំងតែពីសប្តាហ៍មុនម្ល៉េះ។ នៅលើនាវាចម្បាំងដ៏មហិមារបស់អាមេរិកនេះ មិនត្រឹមតែមានផ្ទុកយន្តហោះចម្បាំងទេ ថែមទាំងមានផ្ទុកអាវុធធន់ធ្ងន់ ព្រមទាំងមីស៊ីលជាច្រើនប្រភេទផងដែរ។ ចាំមើលថាតើការសំញែងសាច់ដុំរបស់អាមេរិកនេះនឹងធ្វើឱ្យកូរ៉េខាងជើងមានឥរិយាបថបែបណាដែរ?



ប្រភព៖ foxnews

No comments