Header Ads

ថ្លើមធំមែន បើមិនបានវៃជាមួយ Floyd ទេ Cornor McGregor ចង់វៃជាមួយ Pacquiao


Cornor McGregor វ័យ ២៨ ឆ្នាំ ជាអ្នកប្រដាល់ក្នុងទ្រុងមួយរូបដែលធ្លាប់ចាញ់តែម្តងប៉ុណ្ណោះក្នុងការប្រកួតរបស់ខ្លួន។ អ្នកប្រដាល់រូបនេះបានទទូចចង់សាកកណ្តាប់ដៃគ្នាជាមួយនឹងកីឡាករអាមេរិកដែលវាយមិនដែលចាញ់សូម្បីតែមួយប្រកួត Floyd Mayweather ជាយូរណាស់មកហើយ ដោយភាគីទាំងសងខាងបានដំណើរការចរចាគ្នាយូរគួរសមដែរហើយ តែនៅមិនទាន់ឈានដល់ការព្រមព្រៀងគ្នាជាឯកឆន្ទមួយនៅឡើយទេ។

ពិតជាចម្លែក និងមិនធ្លាប់មានកន្លងមកមែន កីឡាករវាយក្នុងទ្រុងម្នាក់នេះហាក់តែងចង់សាកកណ្តាប់ដៃគ្នាជាមួយនឹងអ្នកប្រដាល់សកលល្បីៗលំដាប់ពិភពលោកជាបន្តបន្ទាប់។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលទៅទៀតនោះគឺបើសិនជាមិនបានប្រកួតជាមយយនឹងកីឡាករ Floyd ទេនោះ Cornor McGregor ចង់ប្រកួតជាមួយនឹងខ្លាកំណាចហ្វីលីពីន Many Pacquiao ឬក៏កីឡាករប្រដាល់សកលល្បីៗរូបណាផ្សេងទៀតតែម្តង។

ការចរចាសុំប្រកួតជាមួយនឹង Floyd របស់កីឡាករទ្រុងរូបនេះអូសបន្លាយអស់ជាង ៦ ខែហើយ តែនៅមិនទាន់មានលទ្ធផលល្អនៅឡើយទេ។ ចំណែកឯការចង់ប្រកួតជាមួយនឹងខ្លាកំណាចអាស៊ី Many Pacquiao ជារឿងថ្មីមួយដែលភាគីខាង Pacquiao ហាក់នៅមិនទាន់ដឹងខ្លួននៅឡើយផងមើលទៅ។ ចាំមើលថាតើខ្លាសប្រចាំទ្រុង UFC Cornor McGregor ថ្លើមពាសមេឃនេះនឹងបានដៃគូប្រកួតជាកីឡាកររូបណាទៅវិញដើម្បីឱ្យគេបានស្ងប់ចិត្ត?

ប្រភព៖  thesun



No comments