Header Ads

ឆ្នាំ 2030 ឥណ្ឌាគ្រោងឡើងទៅរុករករ៉ែនៅឋានព្រះចន្ទដើម្បីយកមកប្រើនៅក្នុងប្រទេសរបស់ខ្លួន


អង្គភាពស្រាវជ្រាវលំហអាកាសឥណ្ឌាបានប្រកាសពីមហិច្ឆិតាដ៏ធំរបស់ខ្លួនដែលធ្វើឱ្យគ្រប់គ្នាស្តាប់ហើយស្ទើរលោះព្រលឹងចេញពីខ្លួនតែម្តង។ អ្វីដែលស្ថាប័នស្រាវជ្រាវខាងលើប៉ងនោះគឺ នៅឆ្នាំ ២០៣០ ខាងមុខនេះ ប្រទេសឥណ្ឌានឹងឡើងទៅរុករករ៉ែនៅឋានព្រះចន្ទ នឹងដឹកយកមកផែនដីវិញដើម្បីប្រើ និងបំពេញតម្រូវការថាមពលរ៉ែដែលប្រទេសខ្លួនត្រូវការ។

លោក Sivathanu Pillai បានមានប្រសាសន៍កាលពីខែកុម្ភៈថា អង្គភាពស្រាវជ្រាវដែនអាកាសឥណ្ឌាគ្រោងនឹងទៅរុករក និងប្រមូលយកធូលីឋានព្រះចន្ទដែលសម្បូរសារធាតុអេលីយ៉ូម ៣ យកមកបំពេញតម្រូវការថាមពលនៅក្នុងប្រទេសឥណ្ឌា។ លោកថា បើគម្រោងនេះបានសម្រេច នោះតមរ្ូេះការថាមពលរបស់ប្រទេសឥណ្ឌានឹងលែងចោទជាបញ្ហាទៀតជាមិនខាន។

បណ្ឌិតខាងលើបានលើកឡើងទៀតថា នៅផ្ទៃនៃឋានព្រះចន្ទសម្បូរដោយរជ្ជៈសីលា មានស្រទាប់ថ្មរលង់ស្រោបពីលើស្រទាប់ថ្មរឹងដែលសម្បូរដោយសារធាតិអេលីយ៉ូម ស្រ៊ី (Helium 3) ។ សារធាតុនេះមិនត្រឹមតែអាចផ្តល់ថាមពលឱ្យត្រឹមតែប្រទេសឥណ្ឌា និងផែនដីទាំងមូលទេ វាថែមទាំងអាចផលិតជាថមពលដ៏មហាសាលដែលគ្មានផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង។


គម្រោងជាអាទិភាពនេះដឹកនាំដោយលោកសាស្ត្រាចារ្យ Sivathanu Pillai  ផ្ទាល់។ ក្រៅពីការធ្វើតែស្តផ្សេងៗ និងការគូសវាសផែនទីរុករករ៉ែនៅឋានព្រះចន្ទដ៏ប្រុងប្រយ័ត្នរបស់អង្គភាពខាងលើ អ្វីដែលពួកគេត្រូវការពេលនេះគឺអ្នកវិនិយោគដែលស្ម័គ្រចិត្តបណ្តាក់ទុនជាមួយនឹងគម្រោងនេះតែប៉ុណ្ណោះ។ ចាំមើលថាតើឥណ្ឌាពិតជាអាចឡើងទៅរុករក និងនាំយករ៉ែពីឋានព្រះចន្ទមកប្រើនៅក្នុងប្រទេសខ្លួនបានពិតមែន ឬក៏យ៉ាងណាក្នុងរយៈពេល ១៣ ឆ្ណាំខាងមុខទៀតនេះ?


ប្រភព៖ ព័ត៌មានឥណ្ឌា


No comments