Header Ads

រំលឹកអនុស្សាវរីយ៍ ២ ដែលអាមេរិកធ្វើ​ឱ្យ​ជប៉ុន​បំភ្លេច​មិន​បាន​រហូត​ទល់​សព្វ​ថ្ងៃ


និយាយដល់រឿង ២ ខាងលើ គ្រប់គ្នាទោះបីមិនមែនជាជនជាតិជប៉ុនក៏ពិតជាដឹង និងចាំពីរឿងនេះបានដែរ ចុះទម្រាំតែប្រជាជនជប៉ុនវិញនោះ? មុនក្លាយជាសម្ព័ន្ធមិត្តនឹងគ្នាដូចសព្វថ្ងៃនេះ កាលពីសម័យសង្គ្រាមលោក ជប៉ុន និងអាមេរិកគឺជាសត្រូវនឹងគ្នា ហើយអាមេរិកបានបន្សល់ទុកនូវស្នាមអុនស្សាវរីយ៍ ២ ដែលដិតនៅក្រឡៅមិនទាន់រលុបបាត់ទៅណារហូតមកទល់នឹងសព្វថ្ងៃនេះ។


អ្វីដែលអាមរិកធ្វើឱ្យជប៉ុនចងចាំអស់មួយជីវិតនោះគឺជាការទម្លាក់គ្រាប់បែកអាតូមិកនៅទីក្រុង Hiroshima និងក្រុង Nagasaki កាលពីថ្ងៃទី ៦ និងទី ៩ ខែ សីហា ឆ្នាំ ១៩៤៥ នាចុងដំណាក់កាលសង្គ្រាមលោកលើកទី ២ ។ កាលនោះ ការទម្លាក់គ្រាប់បែកនោះធ្វើឡើងកក្រមការបញ្ជារបស់លោកប្រធានាធិបតីអាមេរិក Harry S. Truman ។


ក្នុងការទម្លាក់គ្រាប់បែកនោះ ការចរចារមួយរវាងភាគីអាមេរិក និងជប៉ុនត្រូវបានធ្វើឡើងដោយអាមេរិកក៏គម្រាមទម្លាក់គ្រាប់បែកអាតូមិកនៅក្រុងតូក្យូជាបន្តទៀតបើសិនជាព្រះចៅអធិរាជជប៉ុនមិនព្រមចុះចាញ់។ ក្នុងឧប្បត្តិហេតុទាំងពីរខាងលើ ប្រជាជនជនជប៉ុនបានបាត់បង់ជីវិតយ៉ាងហោចណាស់ក៏ ១២៩ ០០០ នាក់ដែរ។ ក្នុងចន្លោះពី ២ ទៅ ៤ ខែក្រោយពីការទម្លាក់គ្រាប់បែកនោះទៀតសោត នៅក្រុង Hiroshima មនុស្សចន្លោះពី ៩០ ០០០ ទៅ ១៤៦ ០០០ នាក់ និងនៅ Nagasaki ចន្លោះពី ៣៩ ០០០ ទៅ ៨០ ០០០ នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ដោយសារតែផលប៉ះពាល់ពីឥទ្ធិពលរបស់គ្រាប់បែកដែលអាមេរិកបានទម្លាក់។



រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរតាមដែនអាកាសពីសហរដ្ឋអាមេរិក ជប៉ុនបានប្រកាសលើកទង់ស នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៥ ពោលគឺ ៦ ថ្ងៃក្រោយពីការទម្លាក់គ្រាប់បែកអាតូមិកទីពីរនៅក្រុង Nagasaki ។ ចាញ់សង្គ្រាមហើយ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងគ្មានសេសសល់។ ទម្រាំក្លាយជាប្រទេសអភិវឌ្ឍន៍មានមុខលើឆាកអន្តរជាតិ និងជានាគក្នុងដែនអាស៊ី ជប៉ុនបានចាប់ផ្តើមស្តារគ្រប់វិស័យទាំងអស់ក្នុងប្រទេសរបស់ខ្លួនពីចំណុចសូន្យ។



ទាក់ទងនឹងវិវាទជាមួយកូរ៉េខាងជើង តើប្រទេសមួយនេះអាចនឹងមានវាសនាដូចជាជប៉ុនកាលពីឆ្នាំ ១៩៤៥ ដែរទេ បើសិនជាអាមេរិកបើកការវាយប្រហារនោះ? គិតពីឆ្នាំ ១៩៤៥ រហូតមកទល់នឹងពេលនេះគឺជាង ៧ ទសវត្សហើយ ប្រាកដណាស់ដែលថាអាមេរិកពិតជាបានអភិវឌ្ឍសព្វាវុធរបស់ខ្លួនកាន់តែទំនើបជាងកាលពី ៧២ ឆ្នាំមុនជាមិនខាន។ តែកូរ៉េខាងជើងវិញក៏ជាប្រទេសដែលតែងតែបានផលិតអាវុធធន់ធ្ងន់ និងមានកម្មវិធីបរមាណូជាហូរហែមកដែរ។ បើអាមេរិកហ៊ានបំពាន នោះកូរ៉េក៏ពិតជានឹងមិននៅស្ងៀមដែរ។ បើសង្គ្រាមផ្ទុះឡើង និងទោះជាមានអ្នកចាញ់ និងឈ្នះក៏ពិតមែន តែអ្នកឈ្នះក៏ពិតជានឹងមានផល់ប៉ះពាល់មិនតិចដែរ ព្រោះភាគីទាំងសងខាងសុទ្ធតែមានអាវុធទំនើបក្នុងដៃដូចគ្នា៕


ប្រភព៖ ក្តៅក្តៅ២៤ 


No comments