Header Ads

របៀបអ៊ុតសក់តាមបែបបុរាណចិនដែលកំពុងតែល្បី តែមើលទៅស្រៀវក្បាល


កន្លងមកគេធ្លាប់ឃើញតែរបៀបអ៊ុតសក់បែបទំនើបដែលមើលទៅងាយស្រួល នឹងគ្មានអ្វីគឺឱ្យព្រឺ តែបើមើលពីរៀបអ៊ុតសក់បែបបុរាណរបស់អ្នកជំនាញចិនរូបនេះវិញហាក់ស្រៀវខ្លួនព្រឺក្បាលតែម្តង ព្រោះវិធីនេះខុសពីគេ និងគ្មានអ្នកណាដែលធ្វើបែបនេះសោះតែម្តង។ លោកតា Wang Meimei វ័យ ៧៤ ឆ្នាំបានរៀនអ៊ុតសក់នេះតាំងពីគាត់នៅអាយុ ១៧ ឆ្នាំ។ គាត់គិតថាវិធីនេះជាវិធីដ៏ពេញនិយម និងគួរតែបន្តប្រើមកទល់សម័យបច្ចុប្បន្ននេះទៀត ព្រោះវាធ្លាប់ល្បីល្បាញខ្លាំងកាលពីអំឡុងទសវត្សឆ្នាំ ១៩៨០ ។


ចំពោះអ្នកដែលចូលមកឱ្យគាត់អ៊ុតសក់ឱ្យគ្រាន់តែចំណាយត្រឹមតែ 0.60$ តែប៉ុណ្ណោះ។ វិធីអ៊ុតសក់របស់គាត់គឺគាត់យកដង្កៀបដែកដែលមើលទៅដូចជាឧបករណ៍កៀបសក់ត្រង់ទៅដុតនឹងភ្លើង។ បន្ទាប់មកគាត់យកវាទៅជ្រលក់ទឹកសិន មុននឹងយកមកកៀបសក់អតិថិជនរបស់គាត់ដើម្បីឱ្យវារួញដូចអ៊ុត។ អ្វីដែលគួរឱ្យស្រៀវនោះគឺ បើដង្កៀបដែកនោះហ៊ានតែក្តៅជ្រុលតែបន្តិចនោះ ពិតជាវីវរហើយ ព្រោះសក់អតិថិជនរបស់គាត់ពិតជានឹងឆេះជាមិនខានឡើយ។ តែលោកតា វ៉ាង អះអាងថា គាត់មិនដែលជួបរឿងបែបនេះនោះទេ។


ដើម្បីរក្សាអភិរក្សវិធីអ៊ុតសក់តាមបែបបូរាណចិននេះ លោកតាវ៉ាង បានបង្រៀនចៅរបស់គាត់ដែលបានចាប់អារម្មណ៍ចង់បន្តវេនជំនាញអ៊ុតសក់ពិសេសពីលោកតារបស់គេ។ អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនបានលើកសរសើរពីវិធីអ៊ុតសក់បែបបុរាណចិននេះ ដោយពួកគេយល់ថាវាគួរតែត្រូវបានអភិរក្សទៅជំនាន់ក្រោយទៀតបើទោះបីជាវិទ្យាសាស្ត្រទំនើបយ៉ាងណាក៏ដោយ។ មានអ្នកហ៊ានឱ្យលោកតាវ៉ាង អ៊ុតសក់ឱ្យដែរទេ?


ប្រភព៖ សារព័ត៌មានចិន

No comments