Header Ads

BTS ពេលនេះកំពុង​តែ​អន្ទង​បាន​បេះដូង​ពី​ទ្រូង​ក្រមុំ​តូច​ត្រគាក​ធំ Nicki Minaj ហើយ!


ស្រីម៉ៅស្រអែមស្រស់ត្រគាកបាន ទ្រូងធំ Nicki Minaj ជាតារាចម្រៀងរ៉ែបដ៏ល្បីល្បាញម្នាក់នៅអាមេរិក។ នាងចាប់ផ្តើមល្បីដំបូងបន្ទាប់ពីចេញបទបែប Mix បីកាសែតកាលពីចន្លោះឆ្នាំ ២០០៧ និង ២០០៩ ហើយក៏បានចុះកុងត្រាជាមយយនឹងផលិតកម្ម Young Money Entertainment រហូតមកតែម្តង។ និយាយដល់តារាចម្រៀងរ៉ែបស្រី គ្មានអ្នកណាដែលថាមិនស្គាល់ក្រមុំខ្មៅស្រស់សម្រស់បានម្នាក់នេះនោះទេ។

ចំណែកក្រុម BTS របស់កូរ៉េវិញពេលនេះកំពុងតែល្បីល្បាញយ៉ាងខ្លាំងទៅគ្រប់ជ្រុងនៃពិភពលោកយើងនេះក្រោយពីបានក្លាយជាម្ចាស់ពាន Top Social Media 2017 កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីមានដៃគូសហការថ្មីៗនៅអាមេរិក ក្រុម BTS ក៏ទទួលបានអ្នកគាំទ្រថ្មីៗបន្ថែមទៀតផងដែរ ដែលក្នុងនោះក៏មានក្រមុំតូចត្រគាកធំ Nicki Minaj ផងដែរ ហើយពួកគេថែមទាំងបានឆ្លងឆ្លើយគ្នាតាមបណ្តាញសង្គម Twitter ថែមទៀតផង។

កាលពីក្នុងកម្មវិធីពានរង្វាន់ Billboard Music Awards ថ្ងៃនោះ Nicki Minaj ក៏មានវត្តមានជាមួយនឹងក្រុម BTS ផងដែរ។ គេបានសម្គាល់ឃើញថា ពេល Nicki Minaj ឡើងច្រៀង ក្រុម BTS ថែមទាំងរាំយ៉ាងរីករាយតាមចង្វាក់ភ្លេងជាមួយនាងថែមទៀតផង។ ចំណាប់អារម្មណ៍ថ្មីរបស់ Nicki Minaj មកលើក្រុម BTS នេះ ធ្វើឱ្យគ្រប់គ្នារំពឹងថា ថ្ងៃណាមួយពួកគេប្រាកដជាបានឃើញស្នាដៃថ្មីដែលប្រសូត្រចេញពីការសហការគ្នារវាង Nicki Minaj និង BTS ជាមិនខាន៕


ប្រភព៖ ព័ត៌មានកូរ៉េ

No comments