Header Ads

នេះហើយកំពូលក្រុមចម្រៀងប្រុសទាំង ១០ នៅកូរ៉េប្រចាំខែ ឧសភា ឆ្នាំ ២០១៧


ប្រជាប្រិយភាពរបស់ក្រុមចម្រៀងនីមួយៗនៅកូរ៉េអាចធៀបគ្នាបានទៅនឹងកម្រិតទឹកសមុទ្រ ព្រោះចំនួននៃការគាំទ្ររបស់ពួកគេតែងកើនឡើង និងធ្លាក់ចុះដែលមិនខុសគ្នាទៅនឹងទឹកសមុទ្រដែលមានជោរ និងនាចជាប្រចាំនោះទេ។ ការគាំទ្រពួកគេនឹងកើនឡើងខ្លាំងបើសិនជាបទចម្រៀងដែលពួកគេចេញត្រូវចិត្តអ្នកស្តាប់ខ្លាំងជាងបទចម្រៀងរបស់ក្រុមផ្សេងទៀត។ តែបើក្រុមផ្សេងទៀតចេញបទដែលពេញនិយមជាង នោះប្រាកដណាស់ដែលថាប្រជាប្រិយភាពពួកគេក៏នឹងកើនឡើងដែរ។ ការបោះឆ្នោតស្ទង់មតិរកកំពូលក្រុមចម្រៀងប្រុស និងស្រីនៅកូរ៉េប្រចាំខែ ឧសភា ត្រូវបានធ្វើឡើងក្នុងពេលតែមួយដោយមានការចូលរួមពីអ្នកប្រើប្រាស់អ៊ីនធើណេតរាប់ម៉ឺននាក់។ ខាងក្រោមនេះជាលទ្ធផលកំពូលក្រុមចម្រៀងប្រុសទាំង ១០ នៅកូរ៉េប្រចាំខែ ឧសភា ឆ្នាំ ២០១៧ នេះ។ សង្ឃឹមថាទាំង ១០ ក្រុមខាងក្រោមនេះពិតជាមានក្រុមសំណព្វចិត្តណាមួយរបស់ប្រិយមិត្តដែរជាមិនខាន៖

1st - BTS (536,226)

2nd - TVXQ (334,428)

3rd - HIGHLIGHT/BEAST (256,858)

4th - BIGBANG (221,527)

5th - INFINITE (205,672)

6th - BTOB (155,880) 

7th - B1A4 (155,379)

8th - VIXX (143,665)

9th - BLOCK B (142,169)

10th - EXO (122,362)



ប្រភព៖ ព័ត៌មានកូរ៉េ

No comments