Header Ads

អ្នកដឹងបានដឹង តាមពិត Sandara Park ធ្វើ​តួ​កុន​តាំង​តែ​ពី​មុន​ធ្វើ​ជា​អ្នក​ចម្រៀង​ទៅ​ទៀត!


គ្រប់គ្នាហាក់ចាប់អារម្មណ៍ពីអាជីពសម្តែងរបស់ស្រីស្រស់ Sandara Park បន្ទាប់ពីនាងសម្តែងក្នុងភាពយន្តរឿង One Step ខណៈក្រុមចម្រៀងស្រី 2NE1 ត្រូវប្រកាសរំសាយ។ អ្នកខ្លះថែមទាំងលើកឡើងទៀតថា One Step គឺជាខ្សែភាពយន្តខ្នាតធំដំបូងក្នុងជីវិតរបស់នាង តែតាមពិតទៅ Sandara Park ធ្វើជាតួកុន ឬតារាសម្តែងតាំងតែពីមុននាងមកធ្វើជាអ្នកចម្រៀងនៅក្នុងក្រុមចម្រៀង 2NE1 របស់ផលិតកម្ម YG Entertainment ម្ល៉េះ។ មុនក្លាយជាអ្នកចម្រៀង Sandara Park ធ្លាប់សម្តែងភាពយន្តបានរហូតដល់ទៅ ៤ រឿងឯណោះ។ ខាងក្រោមនេះជារឿងដែលនាងបានសម្តែង៖

1 - Bcuz of U
រឿងនេះទើបជារឿងដំបូងបំផុតក្នុងជីវិតដែលនាងបានសម្តែង។ Bcuz of U ចេញកាលពីឆ្នាំ ២០០៤ ដោយវាជារឿងបែបមនោសញ្ចេតនា និងរកចំណូលបានរហូតដល់ទៅ ៤ លានដុល្លារអាមេរិក។



2 - Can This Be Love
ក្នុងរឿងនេះ Sandara Park សម្តែងជាមួយតួប្រុសឈ្មោះ Hero Angeles និងចេញកាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០០៥ និងរកចំណូលបាន ៥ លានដុល្លារ។



3 - D' Luck Ones!
វាជាខ្សែភាពយន្តបែបកំប្លែងដែលចេញកាលពីឆ្នាំ ២០០៦ ដោយក្នុងរឿងនោះ Sandara Park សម្តែងជាតួអង្គស្រីឈ្មោះ Lucky Girl និងត្រូវផ្សំផ្គុំឱ្យរៀបការជាមួយកូនប្រុសមិត្តភក្តិជិតស្និទ្ធរបស់ម្តាយនាងឈ្មោះ Luck Boy ។ រឿងនេះទទួលបានភាពជោគជ័យធំធេងបំផុតមួយកាលពីពេលនោះ ដោយវាអាចប្រមូលចំណូលបានរហូតដល់ទៅ ៥៤ លានដុល្លារអាមេរិក។



4 - Super Noypi
ជាប្រភេទរឿង Superhero ដែលចេញកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០០៦ ។ ខ្សែរឿងមួយនេះក៏បានចាក់បញ្ចាំងក្នុងមហាស្រពភាពយន្តដ៏ធំ Metro Manila Film Festival លើកទី ៣២ ផងដែរ។ សរុបមក ខ្សែរឿងទាំង ៤ ខាងលើគឺជាជោគជ័យដ៏ធំធេងក្នងុអាជីពសម្តែងរបស់នាងមុនមកធ្វើជាអ្នកចម្រៀងក្នុងក្រុម 2NE1 ៕


No comments