Header Ads

តោះមើលការសាកល្បងប្លែកៗដែលបានធ្វើឡើងចំពោះទូរសព្ទស៊េរី iPhone ទាំងអស់គ្នា!

iPhone ជាទូរសព្ទម៉ូឌែលដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុន Apple សម្រាប់អ្នកប្រើប្រាស់ទូរសព្ទទំនើបនៅទូទាំងពិភពលោក។ ឆ្នាំនេះទៀតសោត iPhone កាន់តែជាទូរសព្ទដែលពេញនិយមបំផុត ព្រោះគូប្រជែងដ៏ធំរបស់ខ្លួនបានបាត់មុខពីលើទីផ្សារ។ គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានចេញទូរសព្ទស៊េរី Galaxy Note ស៊េរីចុងក្រោយរបស់ខ្លួនមុនក្រុមហ៊ុន Apple ចេញ iPhone 7 ដែលជាម៉ូឌែលចុងក្រោយដូចគ្នា។ គាប់ជួនអី iPhone សោយរាជ្យទីផ្សារតែម្នាក់ឯងមិនខុសពីពាក្យចាស់លោកថា "ជិះសេះលែងដៃ" នោះទេ ព្រោះដោយសារមានបញ្ហាផ្ទុះថ្មមិនឈប់ ក្រុមហ៊ុនក៏បានប្រកាសប្រមូល Galaxy Note ទាំងអស់ចូលឃ្លាំងវិញ។ កន្លងមក ឱ្យតែមានទូរសព្ទស៊េរីថ្មីៗចេញមក ក្រុមអ្នកសាកល្បងតែងយកទូរសព្ទទាំងនោះទៅធ្វើការពិសេោធន៍តាមវិធីប្លែកៗដូចជា ដុត ស្ងោរ យកញញួរដំ យកគ្រាប់កាំភ្លើងបាញ់ ។ល។ ដើម្បីចង់ដឹងពីសមត្ថភាពរបស់វា។ ខាងក្រោមនជាការសាកល្បងប្លែកៗធ្វើឡើងលើទូរសព្ទ iPhone ក្នុងពេលកន្លងមក៖

 

Sponsored By:
Sponsored By:
Sponsored By:

No comments