Header Ads

ស្តាយបូញមាត់បែប Cute មួយនេះធ្វើឱ្យអ្នកគាំទ្រជាប់ចិត្តនឹង Jimin ខ្លាំងណាស់!


ទម្លាប់គឺជាអ្វីដែលយើងធ្វើជាប់រហូតដល់ធ្លាប់មិនធ្វើមិនបានតែម្តង។ ជួនកាលយើងភ្លាត់ធ្វើវាទាំងមិនដឹងខ្លួនទៀតផងក៏មាន។ ជាក់ស្តែងដូចជា Jimin សមាជិកក្រុមចម្រៀង BTS ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនេះអញ្ចឹង។ គេមានទម្លាប់មួយគឺបូញមាត់ ដែលទម្លាប់នេះត្រូវបានគេសម្គាល់ឃើញថា Jimin បានធ្វើវាតាំងតែពីបង្ហាញខ្លួនដំបូងនៅក្នុងក្រុមចម្រៀងប្រុសមួយនេះម្ល៉េះ។ ទោះជារហូតមកទល់នឹងពេលនេះហើយក៏ដោយក៏គេនៅតែមិនទាន់បោះទម្លាប់នេះចោលបាននៅឡើយទេ។ តែចំពោះអ្នកគាំទ្រវិញយល់ថា ស្តាយបូញមាត់របស់ Jimin នេះធ្វើឱ្យពួកគេចូលចិត្តជាខ្លាំងទៅវិញ ព្រោះឃើញតារាក្នុងដួងចិត្តម្នាក់នេះបូញមាត់ទៅ ផែនផ្ពាល់ទាំងគូរបស់គេឡើងប៉ោងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ ប្រិយមិត្តមើល ៥ ប្លង់ខាងក្រោមនេះទៅមើល Jimin ពិតជា Cute គួរឱ្យស្រឡាញ់មែនដែរទេ?

2013

2014

2015

2016

2017


No comments