Header Ads

ទោះរបួសកជើងហើយក៏ Hyungwon នៅតែទទូចសុំឡើងសម្តែងជាមួយមិត្តរួមក្រុមដែរ


Hyungwon ត្រូវបានគេស្គាល់ថាជាសមាជិកដ៏ស្រស់សង្ហាមួយរូបរបស់ក្រុមចម្រៀងប្រុស MONSTA X របស់ផលិតកម្ម Starship Entertainment ។ ជាអកុសល ខណៈកំពុងហ្វឹកហាត់ជាមួយសមាជិកក្រុមផ្សេងទៀតដើម្បីត្រៀមសម្តែងក្នុងកម្មវិធីផ្សេងៗរួមទាំងកម្មវីធី KCON Japan ដ៏ធំមួយផងដែរនោះ Hyungwon ក៏បានរងរបួសត្រង់កជើង។ នេះប្រហែលជាគ្រេចក្នុងពេលកំពុងហ្វឹកហាត់រាំហើយមើលទៅ។

បើទោះបីជាត្រូវរបួសហើយក៏ពិតមែន តែ Hyungwon  នៅតែមិនសុខចិត្តសម្រាកដើម្បីឱ្យបានឆាប់ជាសះស្បើយឡើងវិញនោះទេ គេបែរជាទទូចសុំចូលរួមសម្តែងជាមួយមិត្តរួមក្រុមឯទៀតដែរ ព្រោះធ្វើនេះគឺដើម្បីឱ្យដូចអ្វីដែលគេបានសន្យាជាមួយនឹងអ្នកគាំទ្រក្រុម MONSTA X ទាំងអស់។

ចំពោះរឿងនេះ ទាំងមិត្តរួមក្រុម និងខាងផលិតកម្មខាងលើបានលើកទឹកចិត្តឱ្យគេសម្រាកមួយរយៈសិនទម្រាំបានជាសះស្បើយវិញចាំបន្តការងារទៀត។ ដើម្បីបង្ហាញពីឆន្ទះ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុះមុតរបស់ខ្លួន Hyungwon  បានចូលរួមរាល់សកម្មភាពផ្សេងៗទាំងអស់របស់ក្រុមដូចជាសមាជិកផ្សេងទៀតដែរ។

បើសិនជា Hyungwon  មិនព្រមសម្រាករហូតដល់ជាកជើងវិញនោះ នេះមានន័យថាក្រុម MONSTA X ប្រហែលជាត្រូវផ្លាស់ប្តូរ និងរកការសម្តែងណាមួយដែលសមស្រប និងអាចឱ្យ Hyungwon  មានវត្តមានក្នុងនោះដែរហើយមើលទៅ។ គូសបញ្ជាក់ថា កម្មវីធី KCON Japan គឺត្រូវធ្វើឡើងនៅថ្ងៃនេះតែម្តង ពោលគឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ ឧសភា ។ ចាំមើលថាតើការសម្តែងរបស់ MONSTA X នឹងមានវត្តមានរបស់ Hyungwon  ដែរ ឬក៏យ៉ាងណា?


ប្រភព៖ សារព័ត៌មានកូរ៉េ

No comments