ទោះខឹងរឿងកាលពីថ្ងៃមុន តែពូទីន ហាមមិនឱ្យមានការបំពានចំពោះកូរ៉េខាងជើង!
ថ្វីបើបានចូលរួមថ្កោលទោសរឿងមីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យ កន្លងទៅនេះក៏ពិតមែន តែលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានព្រមានថាមិនឱ្យអ្នកណាមួយបំពានក្រុងព្យុងយ៉ាង នោះទេ។ មានប្រសាសក្នុងសន្និសីទ្ធមួយនៅក្រុងប៉េកាំង បុរសខ្លាំងពូទីន ថ្លែង និងអំពាវនាវឱ្យរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះភាពតានតឹងដែលកំពុងតែកើតមាននៅឧបទ្វីបកូរ៉េ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងសន្និសីទ្ធមួយនៅចិន លោកពូទីន លើកឡើងថា៖ "ខ្ញុំសូមបញ្ជាក់ថា ពួកយើងប្រឆាំងយ៉ាងដាច់អហង្កាទៅនឹងការពង្រីកក្រុមរដ្ឋនុយក្លេអ៊ែរ រួមបញ្ចូលទាំងនៅឧបទ្វីបកូរ៉េផងដែរ...យើងប្រឆាំង និងចាត់ទុកថាវាជារឿងដែលធ្វើឱ្យខូចប្រយោជន៍ បំផ្លិចបំផ្លាញ និងបង្កឱ្យមានគ្រោះថ្នាក់" ។ ប្រហែលជាសម្តៅទៅអាមេរិកហើយចំពោះឃ្លាមួយដែលលោកលើកឡើងថា ការបំពានកូរ៉េខាងជើងពិតជាមិនអាចទទួលបាននោះទេ។
ចំណែកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិន លោក Ji Jae Ryong បានថ្លែងកាលពីថ្ងៃ ចន្ទ នេះថា រាល់ការសាកល្បងមីស៊ីលទាំងអស់គឺធ្វើឡើងឆ្លើយតបទៅនឹងការគម្រាមកំហែងពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមកលើកូរ៉េខាងជើងតែប៉ុណ្ណោះ។ លោកបន្តទៀតថា កូរ៉េខាងជើងនឹងនៅតែបន្តធ្វើការបាញ់សាកល្បង គ្រប់កន្លែង និងគ្រប់ពេលតាមការសម្រេចពីប្រមុខដឹកនាំរបស់ខ្លួន។ អាមេរិកសំឡុតយូរហើយនៅតែកូរ៉េខាងជើងមិនខ្ចីខា្លចសូម្បីតែបន្តិចសោះតែម្តង។ ចាំមើលថាតើអាមេរិកនឹងមានវិធានការអ្វីជាបន្តទៀត?
ប្រភព៖ CNN
Post a Comment