Header Ads

ខ្មាស់គេអត់ហ្នឹង ថ្រាំ? ចង់ដឹកដៃប្រពន្ធស្អាតដើរលើព្រំក្រហម តែត្រូវប្រពន្ធផ្ទាត់ដៃចេញ!



គូសបញ្ជាក់ផងដែរថា ខណៈនេះលោកប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ថ្រាំ ហាក់កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងដំណើរទស្សនកិច្ចចំនួន ៩ ថ្ងៃទៅកាន់តំបន់អាស៊ីបូព៌ា និងអឺរ៉ុប។ ដំណើរនេះធ្វើឡើងក្នុងគោលបំណងនាំយកសន្តិភាពទៅកាន់តំបន់នោះ។ ក្នុងដំណើរនេះ អ្នកស្រី Melania Trump ដែលជាជំទាវធំ ឬជំទាវទីមួយក៏បានរួមដំណើរជាមួយនឹងស្វាមីរបស់ខ្លួនផងដែរ។ បានប្រពន្ធស្អាត ហើយឆ្លាតបែបហ្នឹង កុំថាឡើយតែលោក ថ្រាំ សូម្បីតែ KdavKdav24 ក៏មិនខុសពី ថ្រាំ ដែរ ពោលគឺដើរទៅណាមកណាចង់តែបណ្តើរអួតគេមិនឈប់នោះទេ។ តែដោយឡែក ក្នុងវីដេអូខ្លីមួយថតបានកាលពីម្សិលមិញមិនដឹងថាជាលោក ថ្រាំ មើលហើយខ្មាស់គេប៉ុណ្ណានោះទេ?

កាលពីថ្ងៃ ចន្ទ ម្សិលមិញនេះ លោកប្រធានាធិបតីថ្រាំ និងអ្នកស្រី Melania បានទៅដល់ព្រលានយន្តហោះ Gurion Airport ដែលស្ថិតនៅទីក្រុង Tel Aviv ប្រទេសអ៊ីសា្រអែល។ នៅទីនោះមនុស្សរាប់សិបនាក់បានឈររង់ចាំស្វាគមន៍ដំណើររបស់ប្រធានាធិបតី និងលោកជំទាវ។ លើសពីនេះទៅទៀត មិនហ៊ានឱ្យ ថ្រាំ  និងប្រពន្ធដើរផ្ទាល់នឹងកម្រាលតដ្ឋនោះទេប្រហែលជាខ្លាចរអិលដួលខ្មាស់គេហើយមើលទៅ ទើបបានជាគេយកកម្រាលព្រំពណ៌ក្រហមមក្រាលទទួលដំណើរ។

ពេលចុះមកពីលើយន្តហោះ ប្រមុខរដ្ឋអ៊ីស្រាអែល និងភរិយាបានស្វាគមន៍ថ្រាំ និងដើរអមដំណើរទន្ទឹមគ្នាលើកម្រាលព្រំក្រហមដែលបានក្រាលយ់ាងស្អាត។ លោកដូណាល់ ថ្រាំ ក៏បានដើរទន្ទឹមគ្នានឹងប្តីប្រពន្ធរបស់ប្រមុខរដ្ឋអ៊ីស្រាអែល។ ប្រហែលជាមកពីលោកថ្រាំ មានមាឌធំ និងជំហានវែងហើយមលទៅបានជាដើររៀងលឿនជាងប្រពន្ធបន្តិច។ ដើរបានបន្តិច លោកងាកមក្រោយដោយលូកដៃបម្រុងនឹងចាប់ដៃប្រពន្ធដើម្បីដឹកដើរលើកម្រាលព្រំក្រហម តែត្រូវអ្នកស្រី Melania ផ្ទាត់ដៃចេញ ហើយដើរធ្វើព្រងើយ។ ឃើញសញ្ញាមិនព្រមឱ្យដឹកដៃដើរបែបនេះ លោកថ្រាំ ក៏ទម្លាក់ដៃវិញ ហើយដើរធ្វើធម្មតា។ អត់កុហកទេ អ្វីដែលនិយាយនេះគឺជាការពិត។ បើមិនជឿទេ ចុចមើលក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នាច៎ោះឃើញហើយ!

ប្រភព៖ YouTube

No comments