Header Ads

ការហើយបានជាង 4 ខែ ពេលនេះប្រពន្ធ Rain ពរពោះ 15 សប្តាហ៍ហើយ!



កំពូលតារាចម្រៀងកូរ៉េ Rain និងតារាសម្តែងស្រី Kim Tae Hee បានរៀបការនឹងគ្នាស្ងាត់ៗកាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅនេះ ដោយពេលនេះពួកគេប្រកាសជាផ្លូវការឱ្យគ្រប់គ្នាបានដឹងថា សមាជិកថ្មីម្នាក់កំពុងតែធ្វើដំណើរមកហើយ។ តែគេនៅមិនទាន់ដឹងថាតើសមាជិកថ្មីនោះជាប្រុស ឬក៏ស្រីនៅឡើយទេ។

កាលនោះមង្គលការរបស់ពួកគេទាំងពីរហាក់ធ្វើឡើងយ៉ាងស្ងាត់ស្ងៀមបំផុតដោយមានតែសាច់ញាតិ និងមិត្តជិតស្និទ្ធប្រហែលជាតែ ១០០ នាក់ប៉ុណ្ណោះចូលរួម។ ក្រោយថ្ងៃមង្គល ពួកគេក៏បានប្រកាសដែរថាពួកគេចង់មានកូនឆាប់។ ពេលនេះបំណងពួកគេបានសម្រេចហើយ ដោយ Kim Tae Hee ពេលនេះពរពោះ ១៥ សប្តាហ៍ហើយ។ សូមចូលរួមត្រេកអរដល់ Rain & Kim Tae Hee ទាំងអស់គ្នា!




No comments