Header Ads

គីម ជុងអ៊ុន ចោទថាអាមេរិក និង​កូរ៉េ​ខាង​ត្បូង​ថា​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច!


កាលពីថ្ងៃសុក្រ ម្សិលមិញនេះ កូរ៉េខាងជើងបានចោទភ្នាក់ងារសម្ងាត់អាមេរិក និងកូរ៉េខាងត្បូងថាបានប៉ុនប៉ងសម្លាប់ខ្លួនដោយប្រើអាុវុធជីវសាស្ត្រ តែមិនបានសម្រេច។ មន្ត្រីក្រសួងសន្តិសុខជាតិកូរ៉េខាងជើងបានលើកឡើងថា កាលពីឆ្នាំ ២០១៤ ភ្នាក់ងារសម្ងាត់របស់ប្រទេសទាំងពិរបានផ្តល់សំណូកជាប្រាក់ឱ្យពលករកូរ៉េម្នាក់ដែលបំរើការនៅប្រទេសរុស្ស៊ីឱ្យធ្វើឃាតគីម ជុងអ៊ុន ពេលពលកររូបនោះត្រឡប់មកប្រទេសកូរ៉េខាងជើងវិញ។ មន្ត្រីខាងលើបន្ថែមទៀតថា គេបានប៉ុនប៉ងឱ្យពលកររូបនោះធ្វើការវាយប្រហារលើមេដឹកនាំខ្លួនក្នុងព្រឹត្តិការណ៍សាធារណៈដោយប្រើទាំងសារធាតុវិទ្យុសកម្ម និងសារធាតុពុលណាណូផងដែរ។

ការលើកឡើងខាងលើដែលថែមទាំងបានចាក់ផ្សាយនៅលើកញ្ចក់ទូរសទស្សន៍កូរ៉េខាងជើងទៀតផងនោះមិនបានបញ្ជាក់ឱ្យច្បាស់លាស់ពីមូលហេតុដែលខ្លួនអាចបំបែកគម្រោងការសម្លាប់មេដឹកនាំខ្ឡួនបាននោះទេ។ ចំណែកឈ្មោះពលករដែលពាក់ព័ន្ធខាងលើក៏មិនត្រូវបានគេបញ្ចេញឈ្មោះដូចគ្នា ដោយគេគ្រាន់តែឱ្យដឹងថាគាត់មានត្រកូល គីម តែប៉ុណ្ណោះ។ ទាក់ទងនឹងរឿងនេះ ទីភ្នាកងារ CIA អាមេរិកនៅក្រុងវ៉ាស៊ីនតោន បានបដិសេធមិនធ្វើការបកស្រាយ។ ចំណែកអ្នកទទួលបន្ទុក NIS របស់កូរ៉េខាងត្បូងពុំបានលើកទូរសព្ទ បើទោះបីជាត្រូវបានគេទាក់ទងដើម្បីសុំការបំភ្លឺជាច្រើនសារ៕

ប្រភព៖ asia.nikkei

1 comment:

  1. Thanks for always providing us good and recent political news.

    ReplyDelete