នេះហើយលក្ខណៈសម្បត្តិមនុស្សដែលតារាប្រុសស្រីទាំងនេះចង់បានជាគូ!
រឿងគូគ្រងមិនមែនជារឿងអាចលេងសើចបាននោះទេ ព្រោះប្រពន្ធមិនមែនយកតែមួយខែហើយឈប់ដូចឈប់ស្លៀកខោអាវណាដែលយើងមិនស្រឡាញ់អញ្ចឹងនោះទេ។ បែបនេះហើយទើបបានជាមុនរើសអ្នកណាម្នាក់ធ្វើជាគូគ្រង គ្រប់គ្នាតែងមានការប្រយ័ត្នប្រយែងខ្លាំងណាស់។ មនុស្សម្នាក់ចិត្តមួយ មនុស្សពីរចិត្តពីរ ហេតុនេះហើយចំណូលចិត្តក៏ខុសគ្នាដែរ។ ចំណែកតារាប្រុសស្រីទាំងនេះក៏ដូចគ្នាដែរ ពោលគឺពួកគេចង់បានគូគ្រងដែលមានលក្ខណៈសម្បតិ្តផ្សេងៗគ្នាដូចខាងក្រោមនេះ៖
1 - Sulli ចង់បានប្តីដែលចេះស្តាប់តាមខ្លួន ហើយចេះយកចិត្តទុកដាក់ចំពោះនាងប្រៀបដូចជាឪពុក និងកូន។
2 - Irene of Red Velvet ចង់បានមនុស្សប្រុសម្នាក់ដែលមានភាពកក់ក្តៅ ដែលទង្វើរនៃភាពកក់ក្តៅរបស់គេជាធម្មតាបង្ហាញឱ្យឃើញតាមក្រសែភ្នែក និងសកម្មភាពគេផ្ទាល់តែម្តង។
3 - Suzy of miss A ចូលចិត្តអ្នកដែលមានសាច់ដុំធំ និងអាចការពារនាងគ្រប់កាលៈទេសៈបាន។
4 - IU ចង់បានបុរសម្នាក់ដែលល្អគន់ តែមិនល្អឆើត។
5 - JungKook ស្រឡាញ់ស្ត្រីម្នាក់ដែលឆ្លាត និងឈ្លាសវៃ និងកម្ពស់ប្រហែលពី 1.60 m ហើយជាអ្នកចូលចិត្តលេងកីឡា។
6 - BaekHyun of EXO ស្រឡាញ់ស្រីសក់វែង និងស្លៀកខោខូវប៊យទៅសម និងចេះគួរសម។
7 - HoShi of Seventeen ស្រឡាញ់តែស្រីណាដែលមានក្លិនខ្លួនក្រអូប ហើយពេលគេត្រឡប់មកពីក្រៅវិញ HoShi ចូលចិត្តឱ្យនាងឱប ហើយវាយមួយច្រមុះ។
8 - Zico of Block B ស្រឡាញ់ស្រីណាដែលមានភ្លៅស្អាត។
9 - G-Dragon of Big Bang ស្រឡាញ់ស្រីដែលមើលទៅឃ្យូត (Cute) ។
10 - SeolHyun of AOA ស្រឡាញ់ប្រុសណាដែលមានមុខមូល។
Post a Comment