Header Ads

ថ្វីបើនៅក្នុងក្រុមតែមួយមែន តែ​កម្ពស់​របស់​សមា​ជិក​ក្រុម​ចម្រៀង​​ទាំង​​នេះ​ខុស​គ្នា​ឆ្ងាយៗ​ណាស់!


ក្រុមចម្រៀងប្រុសស្រីរបស់កូរ៉េជាច្រើនកំពុងតែរីកឡើងដូចផ្សិតត្រូវភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ដោយសារតែទីផ្សារសិល្បៈរបស់កូរ៉េមានហាងឆេងខ្ពស់ និងទូលំទូលាយនៅទូទាំងអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក។ ថ្វីបើមានក្រុមចម្រៀងច្រើនលើសលប់ក៏ពិតមែន តែក្រុមចម្រៀងប្រុសស្រីដែលល្បីល្បាញខ្លាំងមិនសូវជាមានច្រើនប៉ុន្មានទេ។ កន្លងមកយើងហាក់មិនដែលបានកត់សម្គាល់ពីគម្លាតកម្ពស់របស់សមាជិកក្រុមចម្រៀងប្រុសស្រីនីមួយៗធៀបទៅនឹងសមាជិកផ្សេងទៀតនៅក្នុងក្រុមរបស់ពួកគេឡើយ។ ថ្ងៃនេះ KdavKdav24 សូមធ្វើការបង្ហាញពីភាពខុសគ្នានៃកម្ពស់របស់សមាជិក ២ រូបក្នុងមួយក្រុមៗ នៃបណ្តាក្រុមចម្រៀងប្រុសស្រីល្បីៗនៅកូរ៉េឱ្យប្រិយមិត្តទាំងអស់បានដឹង៖

1 - Jimin & Rap Monster ក្រុម BTS ខ្ពស់ទាបជាងគ្នា 8cm

2 - Mina & Hyejeong ក្រុម AOA ខ្ពស់ទាបជាងគ្នា 10cm

3 - Jonghyun & Minho ក្រុម SHINee ខ្ពស់ទាបជាងគ្នា 10cm

4 - D.O & Chanyeol ក្រុម EXO ខ្ពស់ទាបជាងគ្នា 12cm

5 - Eunha & Sowon ក្រុម GFRIEND ខ្ពស់ទាបជាងគ្នា 12cm

6 - Kim Doyeon & Choi Yoojung ខ្ពស់ទាបជាងគ្នា 13cm

7 - Chaeyoung & Tzuyu ក្រុម TWICE ខ្ពស់ទាបជាងគ្នា 13cm

8 - Taeil & P.O ក្រុម BLOCK B ខ្ពស់ទាបជាងគ្នា 14cm

9 - Sunny & Sooyoung ក្រុម Girls' Generation ខ្ពស់ទាបជាងគ្នា 15cm

10 - Jinhwan & Junhoe ក្រុម iKON ខ្ពស់ទាបជាងគ្នា 17cm

11 - Woozi & Mingyu ក្រុម SEVENTEEN ខ្ពស់ទាបជាងគ្នា 20cm

12 - Jinho & Wooseok ក្រុម PENTAGON ខ្ពស់ទាបជាងគ្នា 21cm

No comments