Header Ads

ចង់បានរូបថតប្លែកពីគេ កូនក្រមុំឱ្យគេយកភ្លើងដុតរ៉ូប និង​ឈរ​ឱ្យ​ជាង​ថត​ពេល​ភ្លើង​កំពុង​ឆេះ!


គ្រប់ថ្ងៃអាវាហវិវាហមង្គលទាំងអស់របស់កូនកម្លោះក្រមុំនាសម័យទំនើបនេះ រូបថត និងវីដេអូគឺជាអ្វីដែលមិនអាចខ្វះបាន។ លើសពីនេះទៅទៀត​ ពួកគេតែងមានវិធីថតរូបតាមបែបប្លែកៗ និងផ្សេងៗពីគ្នា។ ជាក់ស្តែង កូនក្រមុំចិនដែលរស់នៅក្នុងខេត្ត ហ្វ៊ូជៀន បាននឹកឃើញនូវវិធីថតរូបថ្មីមួយនៅក្នុងថ្ងៃមង្គលការដ៏រីករាយរបស់នាង។

មុននឹងឱ្យជាងថតចាប់ផ្តើមថតផ្តិតយករូបនាងក្នុងឈុតកូនក្រមុំថ្ងៃមង្គល នាងបានឱ្យគេយកភ្លើងមកដុតរូបពណ៌សដ៏ស្រស់ស្អាតដែលនាងកំពុងតែស្លៀកជាប់នៅនឹងខ្លួន រួចទើបឱ្យជាងថតចាប់ផ្តើមថតតែម្តង។ ទោះជាវិធីនេះជាការប្រថុយដ៏ខ្ពស់មួយក៏ពិតមែន ហើយបើហ៊ានតែធ្វេស ឬជួយពន្លត់ភ្លើងមិនទាន់តែបន្តិច នោះនាងពិតជានឹងត្រូវរលាកពេញខ្លួនក្នុងថ្ងៃដ៏រីករាយបំផុតរបស់នាងជាមិនខានឡើយ។

A post shared by Fhox (@fhoxonline) on
ថ្ងៃនេះ KdavKdav24 គ្រាន់តែចង់ផ្តាំទៅរាល់អ្នកដែលរៀបការថ្ងៃនេះ ឬថ្ងៃក្រោយគួរកុំយកគំរូតាមកូនក្រមុំចិននេះអី ព្រោះមិនខ្វះទេវិធីថតផ្សេងៗទៀតដែលអ្នកគួរជ្រើសរើស ហើយវិធីមួយនេះមើលទៅដូចជាប្រឈមខ្ពស់ណាស់។ បើហ៊ានតែរលាកភ្លើងក្នុងថ្ងៃពិសេសនេះផង នោះមិនដឹងជាកូនកម្លោះធ្វើមុខយ៉ាងម៉េចទេ? បើជាខ្ញុំវិញប្រហែលជាត្រូវយំទន្ទ្រាំដីឱ្យខួងក្លាយទៅជាអណ្តូងហើយមើលទៅ! តែប្រាកដណាស់ដែលថាពិតជាគ្មានកូនកម្លោះណាចង់ឃើញកូនក្រមុំដែលសល់តែប៉ុន្មានម៉ោងទៀតនឹងក្លាយជាប្រពន្ធខ្លួនមួយជីវិតទៅហើយនេះមានបញ្ហាអ្វីនោះទេ។

ដោយបំណងល្អពី KdavKdav24 សូមផ្តាំហើយផ្តាំទៀតជាចុងក្រោយទៅអនាគតកូនក្រមុំទាំងឡាយថា កុំជ្រើសយកវិធីហ្នឹងអី អត់សប្បាយទេ តែបែរជាធ្វើឱ្យទាំងខ្លួនឯង និងកូនកម្លោះព្រលឹងចុងសក់ទៅវិញទេ!

No comments