អីយ៉ា! គីម ជុងអ៊ុន ក៏ចង់ជួបគ្នាមាត់ទល់មាត់ជាមួយនឹង ដូណាល់ ថ្រាំ ដែរ!
Sponsored by: ដូចដែលបណ្តាអ្នកតាមដានព័ត៌មានក្តៅៗពីការវិវឌ្ឍន៍នៃជំហរនយោបាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងដឹងស្រាប់ហើយថា តាំងតែពីមុនលោកប្រធានាធិបតីថ្មីរបស់កូរ៉េឡើងកាន់អំណាចមកម្ល៉េះ លោកដូណាល់ ថ្រាំ បានបង្ហាញពីគោលជំហរខ្លួនថា លោកពិតជាចង់ជួបជាមួយនឹងគីំម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង បើសិនជាកាលៈទេសៈណាមួយអំណោយផល។ លើសពីនេះទៅទៀត ដូណាល់ ថ្រាំ ថែមទាំងបានលើកឡើងទៀតថា គីម ជុងអ៊ុន គឺជាមនុស្សដែលឆ្លាតម្នាក់ផងដែរ។
Sponsored by: កាលនោះទោះជាគូបដិបក្ខសរសើរខ្លួនយ៉ាងណាក៏គីម ជុងអ៊ុន ហាក់នៅស្ងៀមមិនអរ មិនរំភើបចំពោះពាក្យទាំងនោះនោះទេ។ តែថ្មីៗនេះ មន្ត្រីទូតជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់បានព្រលយ និងលើកឡើងថា កូរ៉េខាងជើងអាចនឹងជួបផឹកតែលេងជាមួយនឹងអាមេរិកបើសិនជាមានហេតុផលសមស្របណាមួយដែលខ្លួនអាចទទួលយកបាន។ ការឆ្លើយតបនេះបង្ហាញថា បើសិនជាអាមេរិកព្រមផ្តល់ប្រយោជន៍ ឬជម្រើសល្អៗឱ្យកូរ៉េខាងជើង នោះការចរចាពិតជានឹងអាចកើតមាន ហើយសង្គ្រាមពិតជានឹងមិនកើតមាននោះទេ។ ចាំមើលថាតើភាគីទាំងពីរនឹងអាចជួបគ្នាមាត់ទល់មាត់ ឬក៏អាវុធទល់អាវុធ បើម្ខាងៗហាក់បង្ហាញជំហរចង់និយាយគ្នារៀងៗខ្លួនអញ្ចឹងនោះ?
Post a Comment