Header Ads

មួយគ្រាប់ព្រឹកមិញរបស់គីម ជុងអ៊ុន ​នេះ​អាមេរិក​សប្បាយ ជប៉ុនខឹង កូរ៉េ​ខាង​ត្បូង​អាយ៉ូ​អាយ៉ា!



Sponsored by:
កាលពីព្រឹកមិញនេះ គីម ជុងអ៊ុន ទើបបានធ្វើការបាញ់មីស៊ីលផ្លោងរបស់ខ្លួនមួយគ្រាប់ទៀត ដែលការសាកល្បងលើកនេះទៀតនោះគឺជាលើកទី ៦ ហើយ។ មីស៊ីលផ្លោងសាកល្បងព្រឹកមិញនេះមិនបរាជ័យដូចជាលើកមុនៗទេ ពោលគឺវាត្រូវបានបាញ់ចេញពីឆ្នេរភាគខាងលិចនៃប្រទេសកូរ៉េខាងជើង និងហោះបានក្នុងរយៈចម្ងាយ ៤៣០ ម៉ាយ ដែលស្មើរនឹងប្រហែល ៦៩១,៨៧ គីឡូ ប្រើពេលហោះលើអាកាសចំនួន ៣០ នាទី និងធ្លាក់នៅសមុទ្រជប៉ុន។

Sponsored by:
ឆ្លើយតបនឹងការបាញ់មីស៊ីលលើកទី ៦ នេះ ខាងសេតវិមានដែលជាទ្រនំថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ថ្រាំ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិកគិតថា រុស្ស៊ីក៏ពិតជាមិនសប្បាយចិត្តនឹងការសាកល្បងកាលពីព្រឹកមិញនេះរបស់គីម ជុងអ៊ុន ផងដែរ ព្រោះតាមពិតទៅគ្រាប់មីស៊ីលផ្លោងនោះធ្លាក់ជិតទឹកដីរុស្ស៊ីជាងជប៉ុន។ ទោះបីជាបែបនេះក៏ពិតមែន តែលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហាក់មិនទាន់មានប្រតិកម្មអ្វីចំពោះរឿងមីស៊ីលរបស់ប្អូនប្រុសនៅឡើយទេ។

Sponsored by:
ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីន ហ្ស៊ូអាបេ បានធ្វើការថ្កោលទោសចំពោះការសាកល្បងមីស៊ីលរបស់គីម ជុងអ៊ុន នេះថា វាគឺជាការគម្រាមកំហែងមួយដល់សន្តិសុខជប៉ុន ហើយកូរ៉េធ្វើនេះក៏បំពានយ៉ាងច្បាស់ទៅនឹងសហប្រជាជាតិផងដែរ។ ចំណែកកូរ៉េខាងត្បូងដែលលោកប្រធានាធិបតីថ្មី Moon Jae In ដែលទើបតែជាប់ឆ្នោត និងស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បត្តិ នេះបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់មួយផងដែរ តែលោកហាក់មិនទាន់មានប្រតិកម្មតបណាមួយទៅកូរ៉េបងប្អូនរបស់ខ្លួននៅឡើយទេ ក្រៅពីបង្ហាញគោលជំហរចង់រាប់អានគ្នាឱ្យបានកាន់តែជិតស្និទ្ធ៕
Sponsored by:


No comments