Header Ads

កុំចេះតែហ៊ាន លើកក្រោយឱ្យចាំ ឱ្យ​តែ​មេឃ​ភ្លៀង រន្ទះ​ចាប់​ផ្តើម​ចេញ​ធ្វើ​ការ​ហើយ!

អ្នករាយការណ៍ព័ត៌មានអាកាសធាតុចិនម្នាក់ពិតជាមានសំណាងខ្ពស់មែន ព្រោះពេលគាត់កំពុងតែឈរបាំងឆ័ត្រកាន់ក្បាលមេក្រូរាយការណ៍ព័ត៌មានផ្ទាល់ខណៈមេឃកំពុងបង្អុរភ្លៀង ស្រាប់តែរន្ទះក៏បានបាញ់លាន់សូរស្តាប់ទៅសឹងតែបែកក្រដាសត្រចៀកដោយជះជាពន្លឺភ្លឺឆ្វាចយ៉ាងច្បាស់នៅពីក្រោយខ្នងគាត់តែម្តង។ ដោយសារតែស្នូររន្ទះខ្លាំងធ្វើឱ្យគាត់ភ្ញាក់យ៉ាងខ្លាំង ឯព្រលឹងវិញប្រហែលជាចេញរត់លេងងូតទឹកភ្លៀងបាត់ទៅហើយផងក៏មិនដឹង។ តែជាសំណាងល្អ គាត់ដូចជាគ្មានត្រូវរបួសត្រង់ណានោះទេ។ លើកក្រោយកុំចេះតែហ៊ាន ឱ្យតែមេឃភ្លៀង រន្ទះចាប់ផ្តើមចេញធ្វើការហើយ។ រាល់អ្នកទាំងឡាយណាដែលមិនចង់ជួបរន្ទះកុំចេញពេលមេឃភ្លៀងទៅជាការស្រេចហើយ។ តែជួនកាលរន្ទះតាមទៅសួរសុខទុក្ខអ្នកខ្លះដល់ក្នុងផ្ទះក៏មានដែរ៕

No comments