Header Ads

ព្រះអ្ហើយ រត់ចូលឡានដួល​​ពីរបី​ត្រឡប់​ចុង​បញ្ចប់​រលាត់​ដៃ​តែ​បន្តិច​​ប៉ុណ្ណោះ!

កាលពីព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅលើដងផ្លូវដែលកំពុងតែមមាញឹកដោយចរាចរកកកុញ មានទាំងឡាន និងម៉ូតូបើកបរទៅមកប្រស្រាក់គ្នា ស្រាប់តែក្មេងតូចម្នាក់ដែលទំនងជាដើរមកដល់ចិញ្ចើមផ្លូវដែលត្រូវឆ្លងមុនម្តាយ ក៏បានរត់ឆ្លងថ្នល់វឹងដោយមិនខ្ចីងាកមើលឆ្វេងស្តាំ។ រត់ផុតឡានក្រហមមួយ ស្រាប់ទៅក្មេងតូចនោះទៅប៉ះនឹងឡានសដែលកមពុងតែបើកទៅមុខ ហើយដួលចូលក្រោមឡានតែម្តង តែត្រូវឡានបរហួសដោយមិនបានកិនឡើយ គឺគ្រាន់តែបុកបន្តិចតែប៉ុណ្ណោះ។ ឡានមួយទៀតក៏មកដល់ ហើយបរពីលើដោយមិនបានប៉ះក្មេងនោះដូចគ្នា។ សរុបរួមមក ពេលម្តាយក្មេងនោះរត់សំដៅមកលើកកូន ហើយពិនិត្យរបួសមើលទៅក្មេងតូចនោះគ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរលាត់តែបន្តិចតែប៉ុណ្ណោះ។ នេះពិតជាសំណាងខ្ពស់មែន។ ខាងក្រោមនេះជាវីដេអូ៖

No comments