Header Ads

ប្តីប្រពន្ធ​១៦០ គូ​ដោយ​ទាំង​យាយ​តា​អាយុ​​៨០ និង​​អ្នក​ទើប​ការ​ហើយ​​ថ្មី​ៗ​​​​ផង​ផ្អើល​​ទៅ​ដាក់​ពាក្យ​សុំ​លែង​លះ​គ្នា​ភ្លូក​ទឹក​ភ្លូក​ដី​ព្រោះ​...

ស្តាប់ហើយពិតជាមិនយល់ កប់យោបល់ និងមិនដឹងថាមកពីហេតុអ្វីសោះតែម្តង ព្រោះសុខៗស្រាប់តែប្តីប្រពន្ធចំនួន ១៦០ គូក្នុងភូមិ Jiangbei ស្រុក Gao Xin ខេត្ត Nanjing ប្រទេសចិនបានដឹកដៃគ្នាទៅដាក់ពាក្យសុំលែងលះយ៉ាងគគ្រឹកគគ្រេងតែម្តង។ បើសិនជាមិនប្រាប់ ប្រាកដណាស់ដែលថាប្រិយមិត្តពិតជាមិនដឹងថាមកពីហេតុអ្វីតែម្តង។


តាមពិតទៅពួកគេនាំគ្នាលែងលះគ្នាទាំងរីករាយដោយមិនបានទាស់គ្នាសោះតែម្តងនេះគឺក្នុងគោលបំណងដើម្បីបានដីមួយប្លង់ថ្មី រួមជាមួយនឹងប្រាក់ជិត ២០ ០០០ ដុល្លារអាមេរិក ដោយសារតែតំបន់ដែលពួកគេកំពុងរស់នៅត្រូវបានរដ្ឋាភិបាលជ្រើសជាតំបន់អភិវឌ្ឍន៍ ហើយត្រូវជន្លៀសប្រជាជនចេញទៅទីតាំងថ្មីដែលមួយគ្រួសារៗបានដីមួយប្លង់ទំហំ ២២០ ម៉ែត្រការ៉េ រួមជាមួយនឹងប្រាក់សំណងចំនួន ១៩ ០០៩ ដុល្លារអាមេរិក។


ពិសេសជាងនេះទៅទៀតនោះ បើសិនជាគ្រួសារណាដែលបានបែកបាក់ ឬលែងលះគ្នា នោះគ្រួសារនោះនឹងត្រូវគិតថាជាគ្រួសារពីរផ្សេងគ្នា។ ព្រោះតែបែបនេះហើយទើបបានជាអ្នកភូមិស្ទើរតែទាំងអស់នាំគ្នាទៅដាក់ពាក្យសុំលែងលះគ្នាទាំងញញឹមដើម្បីបានទាំងដី និងប្រាក់ដែលសរុបចូលគ្នាទៅគឺច្រើនគួរសមដែរ។ កុំថាឡើយតែប្តីប្រពន្ធដែលទើបតែការហើយថ្មីៗ សូម្បីតែយាយតាដែលមានអាយុ ៨០ ឆ្នាំផ្លាយទៅហើយក៏នៅតែកាន់ឈើច្រត់ទៅដាក់ពាក្យសុំលែងលះគ្នាដែរ។


បើតាមគោលការណ៍អភិវឌ្ឍន៍ និងច្បាប់លែងលះរបស់ប្រទេសចិន គូស្រករណាដែលបានលែងលះគ្នាចាប់ពី ៥ ឆ្នាំឡើងទៅនឹងត្រូវទទួលបានសំណងទ្វេរ។​ តែបើលែងគ្នាមិនទាន់បាន ៥ ឆ្នាំព្រោះតែចង់បានដី និងប្រាក់ដូចគិតនោះ ពិតជាស៊យធំហើយ។ យកល្អប្រញាប់ដឹកដៃគ្នាទៅដកពាក្យវិញទៅ កុំឱ្យខ្មាស់គេទាន់។ ថ្វីបើអ្នកភូមិគ្រប់គ្នាហាក់មិនទាន់ប្រាកដពីរឿងនេះនៅឡើយ នៅតែមានប្តីប្រពន្ធទាំងគូៗនៅតែបន្តដឹកដៃគ្នាទៅដាក់ពាក្យសុំលែងលះយ៉ាងសស្រាក់ឥតដាច់នៅឡើយ៕



No comments