ទៀតហើយ! មុននេះបន្តិច ព្រោះតែរឿងកាន់ជើងអាមេរិក កូរ៉េខាងជើងគម្រាមកំទេចអូស្ត្រាលី
ក្រោយពីអ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានលើកឡើងក្នុងបទសម្ភាសន៍មួយថា អ្នកស្រីមិនចូលចិត្តកូរ៉េខាងជើង ព្រោះតែប្រទេសនេះបានគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់ ហើយបានប្រកាសពីជំហរគាំទ្រគោលនយោបាយរបស់អាមេរិក កូរ៉េខាងជើងបានធ្វើការគម្រាមថានឹងធ្វើការវាយប្រហាដោយអាវុធនុយក្លេអ៊ែរ បើសិនជាអូស្ត្រាលីនៅតែបន្តដើរតាមគន្លងដឹកនាំរបស់អាមេរិក។
ការព្រមានរបស់កូរ៉េខាងជើងនេះធ្វើឡើងចំពាក់កណ្តាលពេលលោកអុនរដ្ឋមន្ត្រីអាមេរិក Mike Pence ធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ នេះមិនមែនទើបតែលើកទីមួយទេដែលកូរ៉េខាងជើងបានធ្វើការព្រមានដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ជាការឆ្លើយតប អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលើកឡើងថា៖ "ការដែលកូរ៉េខាងជើងតែងគម្រាមប្រទេសដទៃទៀតថានឹងបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬមីស៊ី បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសមហាអំណាចត្រូវតែបញ្ឈប់ប្រទេសនេះពីការផលិតអាវុធបរមាណូខុសច្បាស់ និងទាំងកម្មវិធីសាកល្បងមីស៊ីលឆ្លងទ្វីបផងដែរ។"
អ្នកស្រីរដ្ឋមន្ត្រីការបរទេសខាងលើបន្តទៀតថា ទាំងសព្វាវុធ និងកម្មវិធីផ្សេងៗរបស់ប្រទេសនេះតែងបង្កភាពភ័យខ្លាចដល់ប្រទេសជិតខាងខ្លួន ដែលវិសាលភាពនៃភាពភ័យខ្លាចនេះនឹងសាយភាួទៅដល់ប្រទេសផ្សេងៗទៀតជាមិនខាន រួមទាំងអូស្ត្រាលី ផងដែរ។ កូរ៉េខាងជើងគួរតែគិតគូខ្ពស់ពីប្រជាពលរដ្ឋខ្លួនដែលបានរស់ក្នុងភាពតោកយ៉ាកអស់រាប់សិបឆ្នាំមកហើយល្អជាងគិតតែពីរឿងអាវុធប្រល័យលោកនេះ។ បើតាមការកំណត់ កូរ៉េខាងជើងនឹងត្រូវធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៨ របស់ខ្លួននៅថ្ងៃពុធ ស្អែកនេះទៀតហើយ៕

Post a Comment