Header Ads

ក្តៅក្តៅ! ពេលនេះក្រុមចម្រៀងស្រី SISTAR រំសាយក្រុមជាផ្លូវការហើយ!!!


នៅមុននេះប៉ុន្មាននាទី ផលិតកម្ម Starship Entertainment បានប្រកាសជាផ្លូវការថា ក្រុមចម្រៀងស្រី SISTAR ដែលជ្រកក្រោមដំបូលផលិតកម្មរបស់ខ្លួនអស់រយៈពេល ៧ ឆ្នាំមកនេះ ពេលនេះគឺត្រូវរំសាយក្រុមជាផ្លូវការហើយ។

ក្រុម SISTAR ត្រូវបានបង្កើត និងបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១០ និងបានចុះកុងត្រាជាមួយផលិតកម្មដោយមានរយៈពេល ៧ ឆ្នាំ ដែលកុងត្រារបស់សមាជិកទាំងអស់ក្នុងក្រុមនេះនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីបំផុតមួយខាងមុខនេះ។ ចាប់ពីពេលនេះទៅ Hyorin, Bora, Soyou & Dasom នឹងលែងជាតារាចម្រៀងក្រោមដំបូលផលិតកម្មខ្លួនទៀតហើយ។


ក្នុងសេចក្តីថ្លែងការណ៍មួយ ផលិតកម្ម Starship Entertainment ថ្លែងថា៖ "ផលិតកម្មសម្រេចថានឹងរំសាយក្រុមចម្រៀងស្រី SISTAR ជាផ្លូវការហើយ។ តែជាសង្ឃឹមចុងក្រោយ ខាងផលិតកម្មនៅកំពុងតែជជែករឿងបន្តកុងត្រាថ្មីជាមួយនឹងសមាជិកទាំង ៤។" នេះមានន័យថាពួកគេទាំង ៤ ប្រហែលជានឹងមិនព្រមបន្តកុងត្រាទៀតនោះទេ ទើបបានជាផលិតកម្មចេញសេចក្តីថ្លែការប្រកាសរំសាយក្រុមចម្រៀងស្រីរបស់ខ្លួនបែបនេះ៕


No comments