មូលហេតុដែលធ្វើឱ្យស្ត្រីអឺរ៉ុប និងលោកខាងលិចមើលទៅឆាប់ចាស់ជាងស្ត្រីអាស៊ីគឺមកពីអញ្ចឹងសោះ!
កុំថាឡើយតែភ្នែកអ្នកនៅអាស៊ី សូម្បីតែភ្នែកអ្នកបស្ចឹមប្រទេសក៏មើលឃើញដូចគ្នាដែរ ពោលគឺទោះបីជាមានវ័យស្របាក់ស្របាលគ្នាមែន តែស្ត្រីនៅលោកខាងលិច ឬអឺរ៉ុបទាំងឡាយតែងមើលទៅឃើញខ្លួនឯងហាក់ចាស់ជាងស្ត្រីនៅអាស៊ី។ នេះជាអាថ៌កំបាំងមួយ ហើយក៏ចោទជាចម្ងល់អស់រាប់ឆ្នាំមកហើយដែរ ហើយក៏នៅមិនទាន់មានអ្នកណាមួយបកស្រាយនៅឡើយដែរ។
តាមពិតទៅ មូលហេតុដែលស្ត្រីអឺរ៉ុប និងបស្ចឹមប្រទេសមើលទៅហាក់ឃើញថាពួកគេដូចជាមានវ័យចាស់បើទោះបីជាអាយុនៅតិចក៏ដោយនេះគឺបណ្តាលមកពីពួកគេមានទំនោរប្រើគ្រឿងតុបតែងខ្លួន ក៏ដូចជាសម្លៀកបំពាក់ដើម្បីឱ្យពួកគេមើលទៅហាក់ឃើញថាចាស់ជាងអាយុ។ ស្ត្រីអឺរ៉ុបប្រើគ្រឿងលាប និងផាត់មុខក្រាស់ៗ គូសត្របកភ្នែកដោយប្រើពណ៌ចម្រុះច្រើនពណ៌លាយគ្នាដើម្បីឱ្យមើលទៅឃើញក្រាស់ ហើយសូម្បីតែលាបក្រែបបបូរមាត់ក៏ក្រាស់ដូចគ្នា។ បែបនេះទើបពួកគេភាគច្រើនមើលទៅឃើញថាចាស់ជាងវ័យតែម្តង។
ចំណែកលក្ខណៈ ក៏ដូចជារបៀបនៃការផាត់មុខតែងខ្លួនរបស់បណ្តាស្ត្រីអាស៊ីវិញគឺក្នុងបំណងមួយដែលថាប្រើដែរ តែប្រើតិចតួច និងសូម្បីតែមិនចង់ឱ្យគេដឹងថាខ្លួនប្រើគ្រឿងតែងកាយថែមទៀតផង។ ហេតុនេះហើយទើបបានជាស្ត្រីអាស៊ីផាត់មុខដោយមិនប្រើម្សៅក្រាស់ៗ ទាំងចិញ្ចើម និងបបូរមាត់ក៏គូរ និងលាបក្រែមស្តើងៗដូចគ្នា។ បែបនេះហើយទើបបានជាពួកគេមើលទៅហាក់ក្មេង ហើយកាន់តែក្មេងជាងឆ្ងាយបើធៀបជាមួយនឹងស្ត្រីបស្ចឹមប្រទេសទោះមានវ័យដំណាលគ្នាក៏ដោយ៕
Post a Comment