Header Ads

លើកមុន Big Bang មិននៅ លើកនេះ Big Bang ក៏មិននៅទៀត នាងតូច Alice ខកបំណងពីរដងហើយ!


នាងតូច Alice ដែលមានអាយុទើបតែ ៤ ឆ្នាំប៉ុណ្នោះហាក់ជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់របស់ក្រុម​ចម្រៀងប្រុស Big Bang ដោយកន្លងមកនាង​ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងខណៈនាងបានទៅសួរកក្រុមនោះដល់មុខអាគារផលិតកម្ម YG តែម្តង។ គាប់ជួនអី កាលនោះក្រុម Big Bang មិនបាននៅទីនោះទេ។ ដោយមិនអស់សង្ឃឹមនៅឡើយ Alice ថ្មីៗនេះក៏បានទៅសួររកក្រុម Big Bang នៅទីនោះម្តងទៀត​ពេល​នាង​ឆ្លងកាត់​អាគារ YG នៅតាម​ផ្លូវឆ្ពោះ​ទៅ​ផ្ទះ​ពូ និងមីងរបស់នាង។​ គាប់ជួនអីលើកនេះក៏មិនខុសពីលើកមុនដែរ គ្រាន់តែឃើញ Alice ដើរទៅដល់មុខនោះ សន្តិសុខក៏បានចេញមកប្រាប់ភ្លាមថា Big Bang មិននៅដូចកាលពីលើកមុនដដែល។


សរុបមកពេលនេះ Alice ខកបំណងពីរដងហើយ។ កាលពីពីរឆ្នាំមុនពេលនាងមានអាយុទើបតែ ២ ឆ្នាំ Alice ក៏ធ្លាប់បានទៅមើលការប្រគំតន្ត្រីរបស់ក្រុម Big Bang ផងដែរ។ ក្នុងបទសម្ភាសន៍ផ្ទាល់មួយជាមួយនឹងពូរបស់នាង ពេលសួរថាតើហេតុអ្វីបានជានាងចូលចិត្ត និងគាំទ្រក្រុម Big Bang នាងតូច Alice ឆ្លើយថានាងចូលចិត្ត Big Bang ត្រង់សក់ និងរាងរៅ ហើយពួកគេជាមនុស្សដែលខ្ញុំគោរព។ ប្រាកដណាស់ដែលថា Alice ពិតជានឹងបានជួបតារាក្នុងដួងចិត្តរបស់នាង តែសូមចាំមើលទាំងងស់គ្នាថាតើថ្ងៃណាទើបក្តីស្រមៃរបស់នាងតូច Alice នឹងក្លាយទៅជាការពិត?


No comments