Header Ads

ដេកឱ្យពេទ្យវះកាត់បណ្តើរ លេងទូរសព្ទបណ្តើរ​ដើម្បីរំងាប់​អារម្មណ៍​ភិតភ័យ​

ជាធម្មតាទូរសព្ទមិនត្រូវបានអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់វះកាត់ឡើយ តែចំពោះអ្នកជំងឺវ័យ ៦៩ ឆ្នាំម្នាក់នេះវិញគឺត្រូវបានគ្រូពេទ្យលើកលែង ព្រោះជឿថាឱ្យគាតើលេងទូរសព្ទបណ្តើរក្នុងពេលគ្រូពេទ្យកំពុងតែធ្វើការវះកាត់នឹងអាចជួយសម្រាលកុំឱ្យគាត់មានអារម្មណ៍ភិតភ័យ ឬតក់ស្លុតកើតឡើង។​


អ្នកជំងឺស្រីម្នាក់នោះមានត្រកូល Zhu ហើយគាត់មានបញ្ហាហើមសរសៃជើងមិនអាចដើរបានអស់ជាង ១០ ឆ្នាំមកហើយ ដោយសារតែការងារដែលគាត់ធ្វើគឺតម្រូវឱ្យគាត់ត្រូវឈរជាប្រចាំ។ គ្រូពេទ្យបានឱ្យគាត់លេងទូរសព្ទពេលខ្លួនកំពុងវះកាត់ ហើយអ្្នកជំងឺពិសេសខាងលើថែមទាំងបានថតរូបគ្រូពេទ្យដែលកំពុងតែប្រតិបត្តិការវះកាត់ជើងរបស់ខ្លួនថែមទៀតផង។


អំឡុងពេលវះកាត់ អ្នកស្រី Zhu មិនបានសន្លប់បាត់ស្មារតីនោះទេ ដោយគាត់នៅដឹងខ្លួន និងយកដៃលេងទូរសព្ទធ្វើរំភើយតាំងតែពីការវះកាត់ចាប់ផ្តើម រហូតដល់ចប់តែម្តង។ គាត់ថែមទាំងបានអះអាងទៀតថា ក្រោយការវះកាត់ហើយត្រឹមតែ ១៨ នាទីប៉ុណ្នោះ គាត់អាចដើរចេញពីបន្ទប់វះកាត់ដោយគ្មានបញ្ហាអ្វីទាំងអស់។


ចុងក្រោយ លោកវេជ្ជបណ្ឌិតដែលដឹកនាំការវះកាត់ជើងអ្នកស្រីខាងលើបានបញ្ជាក់ផងដែរថា គាត់បានសម្អាតទូរសព្ទរបស់អ្នកស្រី Zhu យ៉ាងស្អាតមុននឹងអនុញ្ញាតឱ្យគាត់យកចូលក្នុងបន្ទប់វះកាត់។ វះកាត់បណ្តើរ លេងទូរសព្ទបណ្តើរ ហាក់ជាករណីដំបូងក្នុងប្រវត្តិសាស្ត្រនៃការវះកាត់ហើយមើលទៅ៕




No comments