Header Ads

កីឡាករថៃល្បីៗបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីនៅប្រទេសបារាំងមុនចូលឆ្នាំខ្មែរ


កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រដាល់សេរីដ៏ធំមួយត្រូវបានរៀបចំឡើងនៅប្រទេសបារាំងដោយមានកីឡាករថៃល្បីៗដែលធ្លាប់មានឈ្មោះបោះសម្លេង និងធ្លាប់តែបង្ហាញខ្លួនលើសង្វៀន Thai Fight វាយដោយមិនពាក់ហ្កង់បានចូលរួមប្រកួតជាមួយនឹងកីឡាករបរទេសនៅទីនោះ។ ប្រឈមមុខជាមួយគូប្រកួតដែលសុទ្ធតែជាកីឡាករស្បែកខ្មៅមាឌធំ​ និងកម្ពស់ខ្ពស់ៗ លទ្ធផលដែលទទួលបានគឺមានទាំងចាញ់ និងឈ្នះប្រហាក់ប្រហែលគ្នា។ វត្តមានកីឡាករដែលបានប្រកួតនៅសង្វៀនប្រទេសបារាំងកាលពីថ្ងៃទី ៨ រួមមានដូចជា៖ Sudsakorn Sor Klinmee, Payak Samui, Iquizang Kor Rungthanakeat, Tengnung Sitjeaseayrung និងកីឡាករល្បីៗជាច្រើនទៀត។ ដោយឡែកកីឡាករសញ្ជាតិបារាំងបងប្អូនត្រកូល Pinto ដែលល្បីនៅថៃក៏បានចូលរួមប្រកួតនៅក្នុសង្វៀនប្រទេសកំណើតរបស់ពួកគេផងដែរ។ ទាំង Antoine Pinto និងប្អូនប្រុស Leo Pinto សុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា។ សូមទស្សនាការប្រកួតទាំងស្រុងខាងក្រោមនេះ៖

No comments