Header Ads

Yoona ទទួលសារជូនពរជិត 1 000 000 000 ពី​អ្នក​គាំទ្រ​ចិន​ក្នុង​ថ្ងៃ​ខួប​កំណើត



ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវជាថ្ងៃខួបគម្រប់អាយុ ២៧ ឆ្នាំរបស់ស្រីស្រស់ Yoona ដែលជាបុប្ផាក្រពុំមួយទងឈួលក្លិនក្រអូបភាយច្រាសខ្យល់នារដូវក្តៅពីកូរ៉េដល់ចិន។ អ្នកគាំទ្ររបស់នាងនៅទីនោះបានសម្រុកចូលផ្ញើរសារជូនពរថ្ងៃខួបកំណើតតារាក្នុងដួងចិត្តរបស់ពួកគេសរុបទៅរហូតជិតមួយពាន់លានដងឯណោះ។

ថ្វីបើកូរ៉េ និងចិន ហាក់កំពុងតែរកាំរកូសនឹងគ្នាព្រោះតែរឿងដែលកូរ៉េបានតម្លើងប្រព័ន្ធការពារមីស៊ីល (THAAD) ខ្លាចក្រែងកូរ៉េខាងជើងបើកការវាយប្រហារលើខ្លួន និងត្រូវចិនជំទាស់ក៏ដោយ តែប្រជាប្រិយភាពរបស់ Yoona នៅចិនហាក់មិនបានថមថយព្រោះតែរឿងនេះឡើយ។

សូមជម្រាបឱ្យបានដឹងផងដែរថា ស្រីស្រស់ Yoona នេះហើយដែលត្រូវបានអ្នកគាំទ្រនៅចិនបោះឆ្នោតឱ្យជាប់ជាកំពូលតារាស្រីរបស់កូរ៉េ ហើយក៏ជាតារាស្រីរបស់កូរ៉េដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតនៅចិនជាងតារាស្រីកូរ៉េណាៗទាំងអស់ផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រនៅចិនកាន់តេពេញចិត្តពេញថ្លើមទៅទៀតនោះគឺ Yoona ចេះភាសាចិន ហើយថែមទាំងអាចឆ្លើយតបវិញទៅនឹងសំណួររបស់អ្នកគាំទ្រនាងភ្លាមៗដោយមិនចាំបាច់ឱ្យអ្នកបកប្រែសម្រួលន័យឱ្យថែមទៀតផង៕


ប្រភព៖ ព័ត៌មានកូរ៉េ

No comments