Header Ads

ពេលនេះ ខ្នោះដៃអាល័យស្នេហ៍កំពុងតែដង្ហោយហៅប្រុសស្អាត T.O.P ហើយ!


ព័ត៌មានដ៏ក្តៅគគុកមួយកំពុងតែត្រូវបានគេចាប់អារម្មណ៍នឹងចង់ដឹងជាខ្លាំង ព្រោះគ្រប់គ្នាពិតជាមិននឹកស្មានដល់សោះហើយថា បុរសសង្ហា T.O.P សមាជិកក្រុមចម្រៀងប្រុស Big Bang កំពុងតែពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

តាមរបាយការណ៍ប៉ូលីសឱ្យដឹងថា T.O.P មានប្រវត្តិជក់កញ្ឆាចំនួន ៣ លើកនៅក្នុងខែតុលា ជាមួយនឹងនារីវ័យ ២០ ឆ្នាំម្នាក់។ កាន់តែច្បាស់ជាងនេះទៅទៀត ពេលសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស នារីម្នាក់នោះបានឆ្លើយថា នាង និង T.O.P បានជក់កញ្ឆាជាមួយគ្នានៅផ្ទះរបស់ T.O.P នៅក្រុងសេអ៊ូល ផ្ទាល់តែម្តង។

T.O.P ដែលជាសាមីខ្លួនពេលនេះបានបដិសេធពីរឿងនេះដោយថាខ្លួនបានបានប្រព្រឹត្ត ឬប្រើប្រាស់គ្រឿងញៀននោះទេ។ ទោះយ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងតែបន្តនៅឡើយ។ ចាំមើលថាតើជោគវាសនា និងកដៃដ៏ស្រស់ស្អាតរបស់ T.O.P  អាចនឹងមានវាសនាគេចផុតពីខ្នោះដៃអាល័យស្នេហ៍បានដែរ ឬក៏យ៉ាងណា?


ប្រភព៖ ព័ត៌មានកូរ៉េ

No comments